ក្នុងនោះដែរ ក្រោយពីមានការចុះស្រាវជ្រាវ និងត្រួតពិនិត្យពីសមត្ថកិច្ច និងក្រុមមន្ត្រីពីក្រសួងសុខាភិបាលរួចមក រដ្ឋមន្ដ្រីសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ក៏បានសម្រេចប្រកាសបិទមន្ទីរពេទ្យវ៉ិចតូរៀ ជាស្ថាពរ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលលេខ ០០៣អប ស/ ប ព ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩។
ដែលនេះ គឺយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ភឿន មួយហ៊ាង ភេទស្រី មានអាយុ ១៩ឆ្នាំ និងមានទីលំនៅស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ចំណែកឯមកដល់ពេលនេះ សមត្ថកិច្ចចម្រុះ បានធ្វេីការសាកសួរដល់បុគ្គលិកចំនួន ២៣នាក់រួមមកហេីយ។
ក្នុងនោះមានជនជាតិចិនចំនួន ៦នាក់ ជនជាតិខ្មែរ ១៣នាក់ ចំនួន៦នាក់និងសន្តិសុខចំនួន៤នាក់ ។ បន្ទាប់ពីធ្វើការសុឺបអង្កេត និងសាកសួររួចមក ក៏បានបញ្ចប់ប្រតិបត្តិការ នឹងបានចុះទៅឃាត់ខ្លួនជនជាតិចិន ជាអ្នកគិតលុយម្នាក់ ឈ្មោះ A zhi ភេទប្រុស អាយុ ៤៣ឆ្នាំ បញ្ជូនទៅអធិការដ្ឋានខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរបន្ត។
គួររំលឹកផងដែរថា ជុំវិញព័ត៌មានដ៏ផ្ទុះកក្រើក និងមានការភ្ញាក់ផ្អើលខាងលើនេះ គឺបានកេីតឡេីង នៅវេលាម៉ោង ប្រមាណជា ៨យប់ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ នៅចំណុចមន្ទីរពេទ្យ វ៉ិចតូរៀ ដែលមានទីតាំង ស្ថិតនៅតាមផ្លូវលេខ៣១៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។