រូបថតប៉ុន្មានសន្លឹក ដែលកំពុងមានការស៊ែក ចែករំលែកតៗគ្នា ពេញបណ្ដាញសង្គម ហ្វេស ប៊ុក ដែលនៅក្នុងរូបថតមួយនោះ យើងឃើញក្មេងស្រីម្នាក់ អាយុប្រហាក់ប្រហែល ១៥ ១៦ឆ្នាំ ដោយបានជិះម៉ូតូ Scoopy ពណ៏ ស បានកិនលើផ្លូវដែលគេកំពុងចាក់សាប មិនទាន់ស្ងួត ធ្វើអោយខូតខាតផ្លូវអស់មួយចំនួន។




ក្នុងរូបភាពនោះផងដែរ យើងឃើញមាន គេដាក់កៅអី ចំនួន ២ ហើយថែមទាំងមាន ឈើនៅកណ្តាលជាសញ្ញាអោយមានការប្រុងប្រយ័ត្ន ផ្លូវនៅខាងមុខផងដែរ។ រូបភាពនេះត្រូវបានលោក Pheng Vannak News យកទៅបង្ហោះដោយបានសរសេរថា៖”នាងអេីយនាង​ គេដាក់របាំងហាមជិះចូលហេីយ​ នៅតែបំពានមកទៀត​ អត់ដឹងថានាងជនជាតិអីទេ​ ហេីយយកអីមកគិតពេលជិះចូលមកអញ្ចឹង​?”។






ដោយឡែកតាមរយៈគេហទំព័រផេក ហ្វេស ប៊ុក របស់ឯកឧត្ដម សុខសុវណ្ណ វឌ្ឈនាសាប៊ុង (វិល្លាម) ក៏បានធ្វើការបង្ហោះរូបមួយនេះផងដែរ ហើយក៏បានសរសេរខ្លឹមសារយ៉ាងខ្លីថា៖”គាត់ចង់សាកល្បងគុណភាពបេតុង។” រូបភាពប៉ុន្មានសន្លឹងនេះ ក្រោយពីមានការបង្ហោះរួចមក បានធ្វើអោយ មហាជនយ៉ាងច្រើន មានការខឹងសម្បារយ៉ាងខ្លាំងទៅក្មេងស្រីនោះ ដោយបានខមិន ជេរស្ដី នឹងឌឺដងទៅកាន់ក្មេងស្រីម្នាក់នេះ យ៉ាងចាស់ដៃតែម្ដង។







ប៉ុន្ដែស្រាប់តែមាន ក្មេងស្រីម្នាក់ដែរ មានឈ្មោះថា Theoun Somaryza បានអះអាងថាខ្លួនជាមិត្ដភក្ដិ របស់ក្មេងស្រីខាងលើនោះ បាននិយាយរៀបរាប់ពីហេតុការណ៏ខាងលើនោះថា៖”ពេលមិត្តញុមជិះចូលគេអត់ទាន់បានដាក់រនាំងធំទេ ទាល់តែវាជិះចូលក្នុងស៊ីម៉ង់ហើយបានទៅដូរដាក់រនាំងធំ ហើយវាគ្មានចេតនាធ្វើឲ្យផ្លូវនោះខូចទេបង តែមកពីពេល




នោះវាប្រញាប់ហើយវាភ័យបានជាជ្រុលដៃមួលដំឡើងកុងទ័រទៅមុខ ហើយពេលដែលជិះចូលភ្លាមៗអត់មានអ្នកទៅជួយលើកទេនាំគ្នាឈរមើលនិងជេស្ដីថាឲ្យវា បានវាទៅហៅមិត្តញុមម្នាក់ទៀតមកជួយលើកម៉ូតូចេញនិងដោះស្រាយរឿង។ ពួកគាត់បានទាមទារសងប្រាក់ថ្លៃខូចខាតហើយពួកញុមក៏បានសងហើយដែរ។