ភ្នំពេញ: បុរសម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ខណ:ជិះម៉ូតូ១គ្រឿងម្នាក់ឯង បានបត់ឆ្លងផ្លូវ ត្រូវរថយន្តតាក់ស៊ីម៉ាកសាំយ៉ុង បុកពេញទំហឹងអូសជាប់កង់ ក្រោយប្រមាណជាង១០០ម៉ែត្រ ទើបឈប់រួចអ្នកបើកបរក៏ចុះគេចខ្លួន ដោយរត់ចូលស្រះពួន ក្នុងកំប្លោកក្បែរកន្លែងកើតហេតុ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦និង១០នាទីព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦អា ចំណុចមុខបុរីភ្នំពេញផាកខាងជើង វត្តខ្ទរក្រុម១៣ ភូមិខ្ទរសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។
សពបុរសរងគ្រោះមានអាយប្រហែជាង២០ឆ្នាំ មិនទាន់គេស្គាល់អត្តសញ្ញាណទេ ជិះម៉ូតូម៉ាកឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ក្រហម ពាក់ស្លាកលេខកំពង់ធំ1H-3432។រថយន្តបង្កម៉ាកសាំយ៉ុងពណ៌លឿង ពាក់ស្លាកលេខ កំពង់ធំ2A-2384 ជារថយន្តតាក់ស៊ី ធ្វើដំណើរពីកំពង់ធំ-ភ្នំពេញ អ្នកបើកបរឈ្មោះ តុង ដេត ភេទប្រុស អាយុ ៣៦ ឆ្នាំ ស្នាក់នៅភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
តាមប្រភពព័ត៌មានកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូ១គ្រឿងម្នាក់ឯង តាមបណ្តោយផ្លូវជាតិលេខ៦អា ក្នុងទិសដៅពីត្បូងទៅជើង មកដល់ចំណុចកើតហេតុ បានបត់ឆ្វេងឆ្លងផ្លូវ ស្របពេលនោះរថយន្តបង្ក ដែលបើកបរពីជើងទៅត្បូងតាមផ្លូវជាតិលេខ៦អា ក្នុងល្បឿនលឿនបានបុកយ៉ាងពេញទំហឹង កិនជាប់ជនរងគ្រោះ និងកង់ក្រោយផ្នែកខាងស្តាំ អូសប្រមាណជាង១០០ម៉ែត្រ រហូតដល់មុខវត្តខ្ទរ ទើបរថយន្តឈប់ ហើយភ្លាមៗនោះ អ្នកបើកបរ បានរត់ចូលស្រះពួនក្នុងកំប្លោកក្បែរកន្លែងកើតហេតុ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកធ្វើការវាស់វែង យករថយន្តបង្ក អ្នកបើកបរ និងម៉ូតូរងគ្រោះ
ទៅរក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយ។បច្ចុប្បន្នសព ត្រូវបានដឹកយកទៅតម្កល់ទុក នៅវត្តទឹកថ្លារងចាំក្រុមគ្រួសារ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ទៅរក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយ។បច្ចុប្បន្នសព ត្រូវបានដឹកយកទៅតម្កល់ទុក នៅវត្តទឹកថ្លារងចាំក្រុមគ្រួសារ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕