រាជធានីភ្នំពេញ÷ គំនរឈើនិងជាតិជ័របានឆាប់ឆេះយ៉ាងសន្ធោសន្ធៅផ្សែងហុយទ្រលោមផ្អើលដល់អាជ្ញាធរនិងសមត្ថកិច្ចនាំគ្នាហៅរថយន្តពន្លត់អគ្គីភ័យទៅអន្តរាគមន៍ចៀសវាងភ្លើងបានឆេះរាល់ដាល់ដល់លំនៅឋាន។

   
ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៤០នាទីព្រឹកថ្ងៃទី២៦ខែមេសាឆ្នាំ២០១៩នៅក្នុងដីឡូតិ៍ ទុកគ្រឿងចក្រមួយកន្លែងស្ថិតនៅក្នុងភូមិ គោកឃ្លាង  សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
តាមព័ត៌មានបានអោយដឹងថា នៅមនពេលកើតហេតុគេឃើញភ្លើងបានឆាប់ឆេះគំនរឈើនិងជាតិជ័រដែលគរទុកនៅគ្នុងដីឡូតិ៍ជាប់នឹងរបងខាងត្បូងយ៉ាងសន្ធោសន្ធៅបង្កអោយមានការភ្គាក់ផ្អើលដល់អ្នកជិតខាងរាយការណ៍ប្រាប់អាជ្ញាធរនិងសមត្ថកិច្ចហៅថយន្តពន្លត់អគ្គីភ័យមួយគ្រឿងទៅអន្តរាគមន៍។ទោះបីជាយ៉ាងណាភ្លើងពុំបានឆេះរាលដាល់ដល់លំនៅឋានឡើយត្រូវរថយន្តទៅអន្តរាគមន៍បាញ់ពន្លត់ទាន់។

      ទាក់ទិនការកើតមានអគ្គីភ័យនេះត្រូវនគរបាលមូលដ្នានអោយដឹងថាបណ្តាលមកពីអ្នកការខុសត្រូវប្រមូលសំរាមដុតក៍ឆេះរាល់ដាល់ទៅគំនរឈើចាស់ៗនិងជាតិជ័របណ្តាលអោយឆេះយ៉ាងសន្ធោសន្ធៅតែម្តង។បន្ទាប់ពីកើតមានអគ្គីភ័យនគរបាលប៉ុស្តិ៍ក៍បានអញ្ជើញអ្នកមើលការ
ឈ្មោះស៊ំុ សុផារិទ្ធ  ភេទប្រុសអាយុ៣៧ឆ្នាំជាអ្នកដុតសំរាមបណ្តាលអោយឆេះរាលដាល់ទៅអប់រំនិងសុំលុយផងដែរ៕ម៉េង ធា