ព្រៃវែង  ៖ ដោយឈរលើស្មារតីទទួលខុសត្រូវ ចំពោះមុខក្នុងកិច្ចការងារពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និង ដោយ មានការជឿជាក់យ៉ាងមុតមាំពីបងប្អូនប្រជាពលរដ្ឋ ទៅលើសមត្ថកិច្ច ខិតខំ តាមស្រាវជ្រាវ វែករកមុខសញ្ញា ឈានតាមជនសង្ស័យ ឆ្លងកាត់ពីរ.បី ខេត្ត ឈានទៅតាមចាប់បានជនសង្ស័យ និងបំបែកសំណុំរឿង (កាប់សម្លាប់គ្នា )រួចបានរត់គេចខ្លួនអស់រយៈពេល១ខែ ១២ថ្ងៃ កន្លងទៅ ។

ក្រោមបញ្ជារបស់ លោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ព្រៃវែង នឹងដោយមានការសម្របសម្រួល ពីលោក ព្រះរាជ អាជ្ញា អមសាលាដំបូង ខេត្តព្រៃវែង និងលោកព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ នៅថ្ងៃទី២២ខែ ឧសភា ឆ្នាំ២០១៩  ម៉ោង១៧ៈ៤០នាទី កំលាំងមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តព្រៃវែង ដឹកនាំដោយលោកវរសេនីយ៏ត្រី ផាត់ សុជោត ប្រធានមន្ទីរ យុត្តិធម៌ សហការ ជាមួយកំលាំង ជំនាញ ស្នងការស្រាវជ្រាវនិងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងសហការ ជាមួយកំលាំង ជំនាញមន្ទីរ យុត្តិធម៌ កងរាជ អាវុធហត្ថ  ខេត្ត ពោធិ៍សាត់ និងសហការជំនាញមន្ទីរ យុត្តិធម៌ កងរាជអាវុធហត្ថខេត្ត កំពង់ធំ អនុវត្តន៏ដីការបញ្ជាអោយចូលខ្លួនលេខ ៦០ចុះថ្ងៃទី០៥ ខែ ឧសភា ឆ្នាំ ២០១៩ របស់អយ្យការសាលាដំបូងខេត្តព្រៃវែង នៅចំណុចភូមិសានគរ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ អនុវត្តន៏ទៅលើឈ្មោះ កល់ ធី ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិហាបូរ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ពីបទហឹង្សាមានស្ថានទម្ងន់ទោស ប្រព្រឹត្តទៅ លើជនរង គ្រោះ ឈ្មោះ ទ្រា ហ៊ា ភេទប្រុសអាយុ២៧ឆ្នាំរស់នៅ ភូមិហាបូរ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង កាលពីថ្ងៃទី១២ ខែ មេសា ឆ្នាំ២០១៩ ម៉ោង ២១ៈ១៥នាទី ។

ចំនុចវត្តហាបូរ ស្ថិតក្នុងភូមិហាបូរ ឃុំមេបុណ្យស្រុកស្វាយអន្ទរ បណ្តាលអោយ ជនរងគ្រោះ ស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។ ក្រោយពីបានស្តាប់ចម្លើយ ជនសង្ស័យ ឈ្មោះ គល់ ធី បានឆ្លើយសារភាពចំពោះមុខសមត្ថកិច្ចថារូបគេពិតជាបានយកកាំបិត ប្រកែក កាប់ទៅ លើ ជន រងគ្រោះ ឈ្មោះទ្រា ហ៊ា ភេទប្រុសអាយុ២៧ឆ្នាំរស់នៅ ភូមិហាបូរ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង កាលពីថ្ងៃទី១២ខែ មេសា ឆ្នាំ២០១៩ ម៉ោង២១ៈ ១៥នាទី នៅចំនុចវត្តហាបូរ ស្ថិតក្នុងភូមិហាបូរ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ បណ្តាលអោយ ស្លាប់ ពិតប្រាកដមែន ដោយមូល ហេតុ ជន រងគ្រោះតែងតែនិយាយឌឺដងនិងជិះម៉ូតូមករោទ៏នៅមុខផ្ទះរបស់គេជាប្រចាំ ។បច្ចុប្បន្ន ជនសង្ស័យ ឃាត់ខ្លួននៅ អ.ហ ខេត្តព្រៃវែង ដើម្បីចាត់ការតាម និតិវិធី។