រាជធានីភ្នំពេញ៖ កម្មាការីនីម្នាក់ត្រូវរថយន្ត ក្រឡុកស៊ី ម៉ងតិ៍ របស់ ក្រុមហ៊ុន បេតុងលាយស្រេច ដ្រេហ្គនស៊ីធីមួយគ្រឿងកិនបែកក្បាលស្លាប់យ៉ាងអាណោចអាធ័មនៅកន្លែង និងម្នាក់ទៀតរងរបួសស្រាលខណះពេលធ្វើដំណើរតាមម៉ូតូស្តុបពីមួយគ្រឿង ធ្វើដំណើរមកពីស្រុកកំណើត មកធ្វើការនៅភ្នំពេញ។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ១០ព្រឹកថ្ងៃទី២១ ខែ ឧសភា ឆ្នាំ ២០១៩ នៅតាមបណ្តោយផ្លូវភ្នំពេញហាណូយ ក្នុងភូមិ អន្លង់ក្ងាន់ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
រថយន្ត ដែលបង្កគ្រោះថ្នាក់ ម៉ាក FUSOពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ៥A.២៣៤៩ជារថយន្តក្រឡុកស៊ីម៉ងតិ៍ របស់ក្រុមហ៊ុនបេតុងលាយស្រេច ដ្រេហ្គនស៊ីធី បើកបរដោយឈ្មោះហិន ឆេង ហ៊ន់ ភេទប្រុសអាយុ ២៩ឆ្នាំ មានលំនៅ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។ ជនរងគ្រោះ ដែលបានស្លាប់ ឈ្មោះ ស៊ុំ សុវ៉េត អាយុ ១៩ឆ្នាំ ជាកម្មាការីនី ស្នាក់នៅ ភូមិ ព្រៃព្រីង សង្កាត់ចោមចៅ ៣ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតភូមិ ទួលរការ ឃុំមេលំ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ត្រូវរថយន្តកិន ចំក្បាលបែកទាំងមួកស្លាប់នៅកន្លែង ។ចំណែកអ្នករងរបួស ឈ្មោះរឿង វិល័យ អាយុ២០ឆ្នាំ ជាកម្មការីនី ដូចគ្នាត្រូវជាបងប្អូនជីដូនមួយសពបានរងរបួសស្រាល។ ជនរងគ្រោះទាំង២នាក់បងប្អូន ជិះម៉ូតូម៉ាកម៉ាកស្តុបពី ពណ៌សមួយគ្រឿង ពាកស្លាកលេខ កំពង់ឆ្នាំ ង ១H.៦៥៧៦។
តាមសាក្សី បានអោយដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូ ម៉ាកស្តុបពី ធ្វើដំណើរ តាមផ្លូវ ភ្នំពេញហាណូយ ក្នុងទិសដៅពីជើងទៅត្បូង ។នៅពេលធ្វើដំណើរ មកដល់កន្លែងកើតហេតុ ស្រាប់តែ រថយន្ត ក្រឡុកស៊ីម៉ងតិ៍ បានធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង បត់ឆ្វេង ឆ្លង ផ្លូវ មកបុកនិងកិន បណ្តាលអោយស្លាប់និងរបួសតែម្តង ។ភ្លាមៗអ្នកបើកបរ រថយន្តត្រូវបាននគរបាលឃាត់ខ្លួន ដើម្បីចាត់ការតាមច្បាប់ ៕