ភ្នំពេញ៖ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែមិថុនានេះបានបញ្ជូនមជនសង្ស័យ១៧នាក់ក្នុងចំណោមជាង៤០០នាក់ពាក់ព័ន្ធគ្រឿងញៀននៅក្លិបលុច្សសារីមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ។
របាយការណ៍ពីសមត្ថកិច្ចបង្ហាញថាជនសង្ស័យទាំង១៧នាក់ មានជនជាតិវៀតណាម៥នាក់ ផងនោះ រួមមានទី១ឈ្មោះ QUYEN KIM CHINH ភេទប្រុសអាយុ៣៣ឆ្នាំជនជាតិវៀតណាមតួនាទីជាអ្នកគ្រប់គ្រងបុគ្គលិកទី២ឈ្មោះ ស្រៀង ផល្លី ហៅតាលីភេទប្រុសអាយុ២៦ឆ្នាំជនជាតិខ្មែរតួនាទីជាអ្នកគ្រប់គ្រងបុគ្គលិក និងនាំភ្ញៀវចូលបន្ទប់
-ទី៣ឈ្មោះ NGUYEN HUU LONG ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាមតួនាទីជាអ្នកគ្រប់គ្រងក្លឹបឌីស្កូទី៤ឈ្មោះNGUYENPHUOCANHភេទប្រុសអាយុ២៣ឆ្នាំជនជាតិវៀតណាមតួនាទីជាគណនេយ្យករទី៥ឈ្មោះLEHUNGKIENភេទប្រុសអាយុ២៨ឆ្នាំជនជាតិវៀតណាម តួនាទីជាបុគ្គលិកទទួលកំម៉ង់ ទី៦ឈ្មោះ NGUYEN TUAN DUONGភេទប្រុសអាយុ២៨ឆ្នាំ ជនជាតិវៀតណាមតួនាទីជាបុគ្គលិកទទួលកំម៉ង់ទី៧ឈ្មោះ ទូត សាម៉េត ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរតួនាទីជាបុគ្គលិកនាំភ្ញៀវចូលបន្ទប់ទី៨ឈ្មោះ ឡាង សាត ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរតួនាទីជាបុគ្គលិកនាំភ្ញៀវចូលបន្ទប់ទី៩ឈ្មោះ អុល សុរតនៈ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ តួនាទីជាសន្តិសុខ
ទី១០ឈ្មោះសុងហាក់ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ តួនាទីជាសន្តិសុខទី១១ឈ្មោះ អៀង ញ៉ាវណ្ណ ភេទប្រុស អាយុ ៣៩ឆ្នាំជនជាតិខ្មែរតួនាទីជាសន្តិសុខទី១២ឈ្មោះ ស៊ុំ សុភ័ន្ត ភេទប្រុសអាយុ៣០ឆ្នាំជនជាតិខ្មែរតួនាទីជាសន្តិសុខទី១៣ឈ្មោះផេងសំណាងភេទប្រុសអាយុ៣០ឆ្នាំជនជាតិខ្មែរតួនាទីជាសន្តិសុខទី១៤ឈ្មោះ ណែត សាយ័ន្ត ភេទប្រុសអាយុ ២៩ឆ្នាំ ជនជាតិខ្មែរ តួនាទីជាសន្តិសុខ
ទី១៥ឈ្មោះឈានសុថាភេទប្រុសអាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ តួនាទីជាសន្តិសុខទី១៦ឈ្មោះ ទុយ ភ័សភេទប្រុសអាយុ៤១ឆ្នាំ ជនជាតិខ្មែរ តួនាទីជាសន្តិសុខ និងទី១៧ឈ្មោះ អៀម ណារ៉ាន់ ហៅ ចិន ភេទប្រុសអាយុ៣១ឆ្នាំ ជនជាតិខ្មែរតួនាទីជាសន្តិសុខ។
សូមបញ្ជាក់ថាមនុស្សជាង៤០០នាក់ដែលបង្ក្រាបបានក្នុងលុច្សសារីក្លិបខណ្ឌដូនពេញនាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៨ខែមិថុនាកន្លងទៅត្រូវបានមជ្ឈដ្ឋានជាច្រើនចាត់ទុកថានេះជាការបង្ក្រាបទ្រង់ទ្រាយធំលើកទី២ហើយបន្ទាប់ពីមជ្ឈមណ្ឌលកម្សាន្ត Rock របស់អ្នកឧកញ៉ា គិត ធាង គឺ លុច្សសារី ក្លិប ។
ប្រជាពលរដ្ឋសង្ឃឹមថាលោកឧត្ដមសេនីយ៍ឯកសថេតស្នងការនគរបាលរាជធានីភ្នំពេញដែលដឹកនាំចុះបង្ក្រាបផ្ទាល់នឹងស្រាវជ្រាវ វែកមុខរកមេខ្លោងឱ្យឃើញ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕