ភ្នំពេញ ៖ ស្ត្រីម្នាក់បានដាច់រលាត់ជង្គង់ និង ដៃយ៉ាងធ្ងន់ធ្ងរ ក្រោយពីបុរសម្នាកបានបើករថយន្តម៉ាក Vigo មួយគ្រឿងបើកទៅបុក រថយន្តរថយន្តម៉ាកRAV4 របស់នាងមួយគ្រឿងពីក្រោយបណ្តាលអោយឆ្កូត និង កំពិតកាងខាងក្រោយបន្តិតបន្ទួច មិននៅ និយាយដោះស្រាយគ្នាព្យាយាមបើករត់ហើយជនរងគ្រោះស្ទុះរត់ទៅចាប់រថយន្តអោយឈប់ហើយអូសបណ្តាលអោយដួលនោះ។ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ១១ និង ០០នាទីព្រឹក ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ២០១៩ នៅចំណុចភ្លើងស្តុបចំការមន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
តាមប្រភពព័ត៌មានពីសម្ថកិច្ចបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ ស្ត្រីជាជនរងគ្រោះបានជិះរថយន្តម៉ាក RAV4 ព៌ណ ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ២AM-៩២៥៦ មួយគ្រឿង ដោយមានប្អូនប្រុសរបស់នាងម្នាក់ជាអ្នកបើកបរ តាមបណ្តោយ ផ្លូវព្រះនរោត្តមក្នុងទិសដៅពីត្បូងទៅជើង។លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានរថយន្តម៉ាក Vigo ព៌ណខ្មៅ ពាក់ស្លាកលេខភ្នំពេញ២G-៦៣៨៣ បើកបរដោយបុរសវ័យក្មេងម្នាក់ និងនារីម្នាក់រួមតំណើរផងដែរ បានបើកទៅបុកពី ក្រោយបណ្តាលអោយកំពិត និង ឆ្កូតកាងខាងក្រោយបន្តិចបន្ទួចប៉ុណ្ណោះ។ភ្លាមនោះ រថយន្តទាំងពីរគ្រឿងក៏ឈប់ចុះ និយាយដោះស្រាយគ្នាដោយភាគីខាងរថយន្តម៉ាក RAV4 ទាមទារអោយជួសជុលរថយន្តរបស់ខ្លួនវិញ ក៏ស្រាប់តែភាគីខាង រថយន្តបង្ករម៉ាក Vigo និងព្រមដោះស្រាយគ្នានិងឡើងបញ្ឆេះរថយន្តជិះចេញនោះស្រ្តីរងគ្រោះក៏ស្ទុះទោចាប់ទាញទ្វារឱ្យ ឈប់តែមិនឈប់ក៏អូសបណ្តាលអោយដួលលាត់ជង្គង់ និង ដៃចេញឈាមធ្ងន់ធ្ងរផងដែរ ហើយក៏ត្រូវបានកម្លាំងនគរបាល ចរាចរណ៍ដែលនៅក្បែរនោះជួយចាប់ឃាត់ជាប់ផងដែរ។
ក្រោយពីភាគីខាងម្ចាស់រថយន្ត Vigo បង្ករធ្វើអោយស្ត្រីរងគ្រោះភាគីខាងរថយន្តម៉ាក RAV4 រងរបួសបន្ថែមទៀតក្រោយពីប៉ះ គ្នាបន្តិចបន្ទួចហើយព្យាយាមបើករត់គេចខ្លួនមិនព្រមធ្វើការដោះស្រាយគ្នានោះ ទើបកម្លាំងមានសម្ថកិច្ចសម្រេចបញ្ជូន រថយន្តទាំង ២គ្រឿងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាជាបន្ត ទៅទៀត។