ខេត្តរតនគិរី៖ ក្មេងប្រុសពីរនាក់ដុតផាវគ្រាប់បែកលេងផ្ទុះបណ្តាលឱ្យផ្ទុះត្រូវម្នាក់ចំមាត់ដាច់ចង្កាកឺមរបួសយ៉ាងធ្ងន់ធ្ងរកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។
ហេតុការគ្រោះថ្នាក់ដោយសារដុតផាវផ្ទុះត្រូវចង្កាកឺមនោះបានកើតឡើងនៅវេលាម៉ោង១៥.១២នាទីថ្ងៃទី៨ ខែមិថុនាឆ្នាំ២០១៩នៅចំណុចផ្ទះឈ្មោះផា រី (ហៅសាឌឿ) ស្ថិតនៅក្នុងភូមិដីឡូតិ៍ (ឡឥដ្ឋ) ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។
ប្រភពីសមត្ថកិច្ចបានឱ្យដឹងថាជនរងគ្រោះឈ្មោះខាំ ផុត ភេទប្រុសអាយុ១១ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សសាលា របួស់ធ្ងន់ដាច់ចង្កាកឺម។ ម្នាក់ទៀតឈ្មោះផា រី(ហៅសាឌឿ) ភេទប្រុស អាយុ១២ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សសាលាមិនមានត្រូវរបួសទេ។
អ្នកទាំងពីរខាងលើមានទីលំនៅបច្ចុប្បន្នភូមិដីឡូតិ៍(ឡរឥដ្ឋ) ឃុំជ័យឧត្តម ស្រុកលំផាត់ខេត្តរតនគិរី។ ក្រោយពេលកើតហេតុ លោកអធិការនគបាលស្រុកបានដឹកនាំកម្លាំងចុះទៅពិនិត្យដល់កន្លែង និងបញ្ជូនជនរងគ្រោះយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរីភ្លាមៗផងដែរ៕