ភ្នំពេញ ៖ រថយន្តដឹកទំនិញធន់ធំមួយគ្រឿង ត្រូវបានក្លាយជាចំណីភ្លើងឆេះអស់គ្មានសល់អស់រយះពេលជាច្រើនម៉ោងអស់ទាំង ទំនិញយ៉ាងច្រើន និង រថយន្តខ្ទេចគ្មានសល់ផងដែរ បង្ករអោយមានការភ្ញាលផ្អើលយ៉ាងខ្លាំងទៅដល់កម្លាំងមានសម្ថកិច្ច និង រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចុះមកជួយធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ ខណៈដែលរថយន្តមួយគ្រឿងនេះ បានដឹក ទំនិញជាច្រើនប្រភេទមក ពីខេត្តតាកែវ ហើយយកមកឈប់ចតនៅស្ងៀមនៅខាងមុខឃ្លាំងរបស់ខ្លួននោះ។ហេតុការណ៍នេះ ដែរបានកើតឡើងកាលពីវេលាម៉ោង ៥ ទាបភ្លឺព្រឹកថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០១៩ នៅចំណុចមុខផ្ទះលេខ ៣៣៣ ផ្លូវលេខ ៦៥៦ (ផ្លូវបុរីហាយតិច) ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
តាមប្រភពព័ត៌មានពីសម្ថកិច្ចមូលដ្ឋានបានប្រាប់ឱ្យយដឹងថា ម្ចាស់រថយន្តដឹកទំនិញដែលត្រូវបានភ្លើងឆេះអស់គ្មាន សល់នេះដែររបស់ពីរនាក់ប្តីប្រពន្ធមានឈ្មោះ តែ ហួរ អាយុ ៥០ឆ្នាំ និងស្ត្រីជាប្រពន្ធឈ្មោះ លី វណ្ណី អាយុ ៤៣ឆ្នាំ។មុនពេល កើតហេតុ គឺរថយន្តម៉ាក ហ៊ីយន់ដាយ ព៌ណបៃតង ពាក់ស្លាកលេខភ្នំពេញ3D-6074 ធន់ធំមួយគ្រឿង បានដឹកទំនិញជា ច្រើនប្ររភេទមានដូចជា ថ្នាំបាញ់ស្វាយ មេអាស៊ីត សាប៊ូ ឡេលាខ្លួន ម្ជុលចាក់ថ្នាំ បាតស្បែកជើង សំបកធុងហ្គាស និង របស់របផ្សេងៗជាច្រើនមុខទៀតផងដែរ។តាមប្រភពដដែលបានប្រាប់បនតៀតថា ដោយរថយន្តដឹកទំនិញធន់ធំមួយគ្រឿង ខាងលើបានដឹកទំនិញពេញមួយរថយន្តយកមកពីខេត្តតាកែវក្នុងបំណងយកមកស្តុកទុកនៅចំណុចមុខផ្ទះខាងលើនិងបានឈប់ចតនៅស្ងៀមនៅលើចិញ្ចើមផ្លូវ។ខណៈដែលអ្នកបើកបរកំពុងតែដេកនៅក្នុងកាប៊ីនរថយន្តនោះ គេក៏បានធំក្លិនស្ងៀម ហើយក៏បាននាំគ្នាដើររកមើលក៏បានឃើញមានអណ្តាតភ្លើងកំពុងតែឆេះទំនិញនៅខាងក្រោយ ទើបបង្ករអោយមានការភ្ញាក់
យ៉ាងខ្លាំងទៅដល់កម្លាំងមានសម្ថកិច្ច និង រថយន្តពន្លត់អគ្គិភ័យចំនួន ៧គ្រឿងចុះមកធ្វើអន្តរាគមន៍បាញ់ ទឹកពន្លត់អស់រយះ ពេលជាង ២ម៉ោងទើបធ្វើអោយភ្លើងរលត់ទៅបាន តែមិនបានបង្ករអោយមានមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ ហើយក៏ មិនមានអ្នកណាម្នាក់បានដឹងថាឆេះឡើងមកពីមូលហេតុអ្វីឡើយ។
ក្នុងករណីអគ្គិភ័យនេះដែរ មានរថយន្តពន្លត់អគ្គិភ័យចំននួ ៧គ្រឿងចុះមកធ្វើអន្តរាគមន៍ និង ប្រើប្រាស់ ទឹកបាញ់ពន្លត់ អស់ចំនួន ៣៥ជើងរហូតដល់ម៉ោង ៧ និង ៣០នាទីព្រឹកថ្ងៃដដែលទើបធ្វើអោយភ្លើងរលត់ទៅបាន ដោយបានឆេះបំផ្លាញ អស់រថយន្តដឹកទំនិញធន់ធំចំនួន ១គ្រឿង រួមទាំងទំនិញយ៉ាងច្រើនដែលនៅលើរថយន្ត ត្រូវបានក្លាយជាចំណី ព្រះគ្គីឆេះ បំផ្លាញអស់ទាំងស្រុងគ្មានសល់ផងដែរ។