ខេត្តកណ្តាល៖ ជាងសំណង់ម្នាក់យកម៉ូទ័រទៅកាត់ដែក ស្រាប់តែបែកផ្លែម៉ូទ័រ បណ្តាលឱ្យចំ បំពង់ក បានស្លាប់និងកើតហេតុនៅថ្ងៃពុធទី០៣ខែកក្តដាឆ្នាំ២០១៩ វេលាម៉ោង៨និង១០នាទី នៅត្រង់ចំណុចភូមិជ្រោយតាប៉ាឃុំគគីរ​ ស្រុកកៀនស្វាយខេត្ត កណ្តាល។

នគរបាល បានឱ្យដឹងថាជនរងគ្រោះ ដែលស្លាប់មានឈ្មោះធុល ធឿន ភេទប្រុសអាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់មានទីលំនៅភូមិ ជ្រោយតាប៉ាឃុំ គគីរស្រុក កៀនស្វាយខេត្តកណ្តាល។

ប្រភពពីនគរបាល ឲ្យដឹងបន្តថានៅមុនពេលកើតហេតុខាងលើ ជនរងគ្រោះ ត្រូវបានឈ្មោះ ម៉ៅ វ៉ាន់ណេ ភេទប្រុសអាយុ៤៥ឆ្នាំ ​ជនជាតិខ្មែរមុខរបរជាង សំណង់ មានលំនៅ ភូមិកោះបៀ ឃំុគគីរស្រុកកៀនស្វាយ  ខេត្តកណ្តាល មកហៅអោយជួយធ្វើទ្វារដែក ផ្ទះឈ្មោះ យាន វុធ ភេទប្រុស អាយុ៤៩ ឆ្នាំ(ខ្មែរ)មានទីលំនៅក្នុងភូមិជ្រោយតាប៉ាគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ពេលមកដល់ ជនរងគ្រោះ បានយកម៉ូទ័រទៅកាត់ទ្វារដែកនោះភ្លាមៗ ស្រាប់តែបែកផ្លែម៉ូទ័រ មុតចំបំពង់ក បណ្តាលឲ្យដាច់ខ្យល់ស្លាប់និងក្រុមគ្រួសារ បានបញ្ចូនមកពេទ្យបង្អែកស្រុក កៀនស្វាយ តែអកុសលជនរងគ្រោះស្លាប់បាត់ទៅហើយ។

បន្ទាប់មកសាច់ញាត្តិក្រុមគ្រួសារបានយកសពចេញពីមន្ទីរពេទ្យបង្អែកស្រុក​កៀនស្វាយមក ធ្វើបុណ្យនៅផ្ទះ។ ក្រោយពីទទួលបានពត៌មានភ្លាមៗ កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ សហការជាមួយ កំលាំងជំនាញអាជ្ញាធរមូលដ្ឋាននិងគ្រូពេទ្យឃុំ ចុះពិនិត្យសាកសពនិងបានបញ្ជាក់ថា សាកសព មានស្លាកស្នាមមុតចំបំពង់ក ចំនួន ០១កន្លែង  ប្រវែង៦ សង់ទីម៉ែត្រជំរៅ ៦សង់ទីម៉ែត្រ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ឲ្យដឹងថាជនរងគ្រោះស្លាប់ដោយសារបែកផ្លែ ម៉ូទ័រ មុតចូលបំពង់ក បណ្តាលឲ្យស្លាប់ រួចបានប្រគល់សពអោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕