ព្រះសីហនុ: (ដំណឹងបឋម) នៅព្រឹកថ្ងៃ២៧ ខែសីហា ឆ្នាំ២០១៩ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ មានករណីបុរសជនជាតិចិនម្នាក់ ចុះលេងទឹកសមុទ្រនៅឆ្នេរអូរត្រេះ ចំពេលមានរលកខ្លាំង កាលពីយប់ម្សិលមិញ រួចបាត់ខ្លួនពេញមួយថ្ងៃ។
ដោយមកទល់ពេលនេះ ត្រូវបានគេប្រទះឃើញសាកសពអណ្តែតទឹក មកលើឆ្នេរអូរត្រេះ បើតាមការសន្និដ្ឋានបឋមរបស់សមត្ថកិច្ច ថា ជនរងគ្រោះ អាចស្លាប់ដោយលង់ទឹក។
យ៉ាងណាមិញមូលហេតុ ពិតប្រាកដមិនទាន់ច្បាស់ទេ ដោយរង់ចាំការធ្វើកោសល្យវិច័យ ពីនគរបាលបច្ចេកទេសជាមុនសិន៕