ព្រះសីហនុ៖កាលពីរសៀលថ្ងៃទី28 ខែសីហាឆ្នាំ2019នេះ អភិបាលខេត្តព្រះសីហនុ អមដំណើរដោយមន្ត្រីជាច្រើនរូបទៀត បានអញ្ជើញចុះពិនិត្យមើលស្ថានភាពផ្លូវ និងប្រព័ន្ធ ប្រឡាយក្នុងភូមិ២,ភូមិ៣នៃសង្កាត់លេខ៤ក្រុងព្រះសីហនុ ខណៈតំបន់ទំនាបនេះ នៅតែ ប្រឈមនៅឡើយ។

ប្រឈមដោយហេតុថាប្រព័ន្ធលូ-ប្រឡាយ នៅតំបន់ទំនាបនេះ រងការរំលោភ និងស្ទះ ដោយកន្លែង បានបណ្តាលឲ្យស្ទះចរន្តទឹកហូរ បង្កការលិចលង់និងការលំបាក ដល់ប្រជាជន ។  ប្រជាពលរដ្ឋ និយាយថាពួកគាត់ កំពុងតែជួបបញ្ហាលំបាកណាស់ សូមស្នើសុំឯកឧត្តម អភិបាលខេត្ត ជួយសម្របសម្រួលដោះស្រាយប្រព័ន្ធបង្ហូរទឹកនិងផ្លូវថ្នល់ជូនពួកគាត់ផង។

ឆ្លើយតបចំពោះកង្វល់និងសំណូមពររស់ប្រជាពលរដ្ឋខាងលើនេះ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានគូសបញ្ជាក់ថានឹងឲ្យមន្ត្រីជំនាញ ចុះធ្វើការ សិក្សាកាយដាក់លូបង្ហូចូលទៅប្រឡាយមេ ដើម្បីដោះស្រាយ បញ្ហាការលំបាកទាំងនេះ ជូនប្រជាពលរដ្ឋ។

ចំពោះមុខអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់បន្ថែមថានឹងឲ្យមន្ត្រីជំនាញ ចុះ ធ្វើ ការសិក្សាបន្ទាន់និងកាយដាក់លូរំដោះទឹកពីចំណុចដែលកំពុងតែដក់ទឹកលិចលង់ ដោយដាក់ លូរំដោះទឹកចេញពីចំណុចដែលកំពុងតែដក់ទឹកនេះ ឲ្យវាហូរឆ្ពោះទៅប្រឡាយមេ ដែលហូរបន្ត ចូលទៅស្ថានីយ៍បូមទឹកកខ្វក់នៅចំណុច sokha hotel ធ្វើយ៉ាងណាដោះស្រាយចំពោះមុខ នូវបញ្ហាប្រឈមដែលកំពុងតែកើតមានឡើងលើបងប្អូនប្រជាពរដ្ឋនៅក្នុងតំបន់មួយនេះ។

ឯកឧត្តម គួច ចំរើន បញ្ជាក់បន្ថែមថាក្រៅពីស្តារផ្លូវទឹកនេះ ខេត្ត ក៏មានការរៀបចំកែ លំអរនូវរាល់ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធអូរ លូឬឡាយនៅក្នុងក្រុងព្រះសីហនុទាំង មូលផងដែរ។ គូរបញ្ជាក់ផងដែរថាចាប់តាំងពីមានគ្រោះជំនន់ទឹកភ្លៀងរយៈកាលប៉ុន្មានជាកន្លះខែ កន្លងមកនេះ យុទ្ធនាការក្នុងការស្តារ ប្រព័ន្ធប្រឡាយបង្ហូរទឹកនៅក្នុងក្រុងព្រះសីហនុ កំពុងតែ បន្តសកម្មភាពជាប្រចាំ។

ទន្ទឹមនិងការកាយប្រឡាយឬកាយដាក់លូ រដ្ឋបាលខេត្ត ក៏បានជំរុញឲ្យមន្ត្រីជំនាញ ធ្វើ ការស្តារនិងជួសជុលផ្លូវជាបណ្តោះអាសន្នដែរ ដោយធ្វើការលុបគន្លុក សំបុក មាន់ដើម្បី សម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ខណៈគម្រោងជួសជុលកែលម្អរផ្លូវប្រមាណជាង 20 ខ្សែនៅក្នុងក្រុងព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាល បានអនុម័តរួចរាល់ដើម្បីកែលម្អហេដ្ឋា     រចនាសម្ព័ន្ធនៅក្រុងព្រះសីហនុឲ្យបានល្អប្រសើរឡើងវិញ៕