ខេត្តស្វាយរៀង ៖ដោយអនុវត្តតាមការណែនាំរបស់លោក អភិបាល នៃគណៈអភិបាលក្រុងស្វាយរៀងនិងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលក្រុង នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែ សីហា ឆ្នាំ២០១៩នេះ ក្រុមការងាររៀបចំសណ្ដាប់ធ្នាប់ក្នុងក្រុង ដឹកនាំដោយ លោក សរ សុដានី អភិបាលរងក្រុងស្វាយរៀង សហការជាមួយអធិការនគរបាលក្រុង មេបញ្ចាការកងរាជអាវុធហត្ថក្រុង ក្រុមប្រឹក្សាសង្កាត់ស្វាយរៀង ប្រជាការពារភូមិ និងភាស៊ីផ្សារវាលយន្ត ចុះរៀបចំសណ្ដាប់ធ្នាប់ ការតាំងទំនិញលក់នៅជុំវិញចំណតរថយន្ត និងផ្សារវាលយន្ត ដើម្បីថែរក្សាដីចំនីផ្លូវ បញ្ជៀសការកកស្ទះចរាចរណ៍តាមដងផ្លូវ ជាពិសេសលើកកម្ពស់សោភ័ណភាពក្នុងក្រុងស្វាយរៀង ។
រដ្ឋបាលក្រុងនៅតែអំពាវនាវដល់បងប្អូនអាជីវករ សូមឲ្យការដាក់តាំងលក់ទំនិញតាមការកំណត់របស់រដ្ឋបាលក្រុង ដើម្បីថែរក្សាសោភ័ណភាព និងសណ្ដាប់ធ្នាប់អោយបានល្អ ។