ខេត្តរតនគិរី៖ យុវជនម្នាក់ តូចចិត្តនិងឪពុកម្តាយមិនឲ្យលុយទៅទិញខោអាវស្លៀកពាក់ដើរលេងនាពេលបុណ្យភ្ជំបិណ្ឌនិងគេ ក៏សម្រេចចិត្តរត់ទៅ ធ្វើអត្តឃាតចង.កស្លាប់ខ្លួនឯងទាំងនៅវ័យក្មេង។
ករណីនេះបានកើតឡើងនៅ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចខ្ទមចាំចម្ការមួយកន្លែង ស្ថិតនៅក្នុងភូមិកុយ ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងឈ្មោះ ញ៉ាវ ចន្ទី ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិគ្រឹង មុខរបរសិស្ស មានទីលំនៅភូមិ/ឃំុកើតហេតុខាងលើ។សមត្ថកិច្ចបានបន្តថាក្រោយពីកម្លាំងជំនាញបានចុះទៅដល់ត្រួតពិនិត្យសាកសពឃេីញថាជនរងគ្រោះពិតជាបានសម្លាប់ខ្លួនដោយសារធ្វេីអត្តឃាតចង.កខ្លួនឯងពិតប្រាកដមែន។
សាច់ញ្ញាត្តិប្រាប់ថាមូលហេតុជនរងគ្រោះខឹងសំុលុយឪពុកម្តាយទិញខោអាវមិនបានក៏គិតខ្លីរត់ទៅបញ្ចប់ជីវិតធ្វេីអត្តឃាតចងកសម្លាប់ខ្លួនឯងតែម្តង។
សមត្ថកិច្ចជំនាញពិនិត្យរួចរាល់ក៏បានប្រគល់សពឲ្យទៅក្រុមគ្រួសារសាច់ញ្ញាត្តិយកទៅធ្វេីបុណ្យតាមប្រពៃណីទំនៀមទម្លាប់បងប្អូនជនជាតិដើមភាគតិចគ្រឹងផងដែរ៕