រាជធានីភ្នំពេញ៖ ឃ្លាំងស្តុកម៉ាស៊ីនត្រជាក់,ទូរទឹកកកនិងឃ្លាំងលក់រថយន្ត¬ ម៉ូតូ ដែលត្រូវបានអគ្គីភ័យឆាបឆេះកាលពីវេលាល្ងាចថ្ងៃទីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០១៩ នៅខាងជើង ស្ពានអាកាសផ្សារដីហុយ បានបំផ្លាញសម្ភារះ  ដែលគិតជាប្រាក់ប្រមាណជាង១០ម៉ឺន ដុល្លារ សហរដ្ឋ អាមេរិក។នេះបើតាមការអោយដឹងពីម្ចាស់ ឃ្លាំង ទាំង២។ ឃ្លាំងទាំង២ ដែលត្រូវភ្លើង ឆេះនោះ ស្ថិតនៅក្នុងដីឡូតិ៍ តែមួយ លេខ ៩អា នៅតាមផ្លូវភ្នំពេញហា ណូយ(១០១៩) ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ឃ្លាំងស្តុបម៉ាស៊ីនត្រជាក់និងទូរទឹកកក ដែលត្រូវអគ្គីភ័យឆាបឆេះ មានទំហំទទឹង៨ម៉ែត្រគុណ១០ម៉ែត្រ  ដែលមានម្ចាស់២នាក់បងប្អូន គឺឈ្មោះ ម៉េង ទៀង ភេទស្រីអាយុ៥៦ឆ្នាំនិងប្អូនប្រុសឈ្មោះម៉េង សុង   ដែលជាម្ចាស់ដេប៉ូទិញលក់ ជួលជុល លាងសំអាតទូទឹកកក តំឡើងម៉ាស៊ីនត្រជាក់ ម៉ាស៊ីន បោកខោអាវ ម៉ាស៊ីនទឹកក្តៅនិងម៉ាស៊ីនទឹកត្រជាក់ ដែលមានយីហោ ម៉េង សុង   មានទីតាំង ផ្ទះលេខ៩អា នៅខាងមុខ ឃ្លាំងដែលត្រូវអគ្គីភ័យ ឆាបឆេះ។ឃ្លាំងនោះត្រូវភ្លើងឆេះទាំងស្រុង ព្រមទាំងរថយន្តចំនួន២គ្រឿងគីរថយន្តសាំយ៉ុងមួយគ្រឿងនិងរថយន្តកូរ៉េម៉ាកទីតាន់មួយគ្រឿង ត្រូវភ្លើងឆេះអស់ប្រមាណ៣០ភាគរយ។ ដោយឡែក ចំណែកឃ្លាំង លក់រថយន្តនិងម៉ូតូ មានទំហំប្រមាណ១០ម៉ែត្រគុណ៣០ម៉ែត្រ ស្ថិតនៅពីមុខ ឃ្លាំងម៉ាស៊ីន។ឃ្លាំងនោះ ត្រូវភ្លើង សម្ភារះគ្រឿងបន្លាស់រថយន្តនិងម៉ូតូជាច្រើនព្រមទាំង រថយន្តម៉ាកវ៉ុលវ៉ូមួយគ្រឿងរងការខូចខាតប្រមាណ៣០ភាគរយ។

តាមសាក្សីបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញ ភ្លើងបានឆាបឆេះយ៉ាងសន្ទោសន្ទៅ ចេញពីឃ្លាំង ស្តុកម៉ាស៊ីនត្រជាក់និងឃ្លាំងរថយន្តដែលនៅជាប់គ្នា យ៉ាងសន្ធោសន្ធៅ។ទោះបីជាយ៉ាងណា គេពុំដឹងថា ភ្លើង បានឆេះចេញពីឃ្លាំងមួយណាអោយពិតប្រាកដ ដោយម្ចាស់ទាំង២ បានចោទដាក់គ្នា ទៅវិញទៅមក។ចំណែក ការឆេះនោះគេពុំដឹងពីមូលហេតុច្បាស់លាស់ឡើយតែគេមានការសង្ស័យទទុស្សខ្សែភ្លើង ចេញពីឃ្លាំងណាមួយ។

លោកស្រីឈ្មោះ ម៉េង ទៀងម្ចាស់ឃ្លាំងម៉ាស៊ីនត្រជាក់ បានអោយដឹង ឃ្លាំង របស់គាត់ត្រូវបានភ្លើង ឆេះរងការខូចខាតទាំងស្រុង នៅក្នុងនោះរួមមាន៖ម៉ាស៊ីនត្រជាក់ថ្មី ៗនិងជ្រនុំ រួមទាំងរថយន្តចំនួន ២គ្រឿង ដែលគិតជាប្រាក់ប្រមាណ១០ម៉ឺនដុល្លារ ។

ដោយឡែកឈ្មោះណុប លីវ ភេទប្រុស ដែលជា ប្អូនម្ចាស់ឃ្លាំងរថយន្ត ជាអ្នកមើលការខុសត្រូវ  បានអោយដឹងថា ភ្លើងបានឆេះអស់គ្រឿងបន្លាស់រថយន្តនិងម៉ូតូព្រមទាំងរថយន្ត១គ្រឿងអស់ផ្នែកខាងក្រោយប្រមាណ៣០ភាគរយ ។ទោះបីជាយ៉ាងណា គាត់ពុំ ដឹងថា គិតជាប្រាស់អស់ប៉ុន្មានឡើយ តែខ្នងម៉ឺនដុល្លារ ។សរុបឃ្លាំងទាំងពីរអស់ប្រមាណជាង១០ម៉ឺនដុល្លារ។គួររំលឹកថា នៅវេលាម៉ោងប្រមាណ៥និង៤០នាទី ល្ងាចថ្ងៃទី១៥ ខែកញ្ញា ឃ្លាំងស្តុក ម៉ាស៊ីនត្រជាក់,ទូរទឹកកកនិងឃ្លាំងលក់រថយន្តខាងលើ ត្រូវភ្លើងឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង តែមួយពព្រិចភ្នែក   សម្ភារះ ដែលមានតម្លៃប្រមាណជាង១០ម៉ឺនដុល្លារបានក្លាយជាគំនរផេះនិងដែកអេតចាយ៕