ប៉ៃលិនៈ មានការភ្ញាក់ផ្អើលឆោរឡោទាំងកណ្តាលអាធ្រាត ដោយប្រពន្ធស្រែកឲ្យគេជួយខណ: ឃើញប្តីរបស់ខ្លួនដេកសុខៗស្រាប់តែប្រកាច់ដកស្រកាមាន់នឹងបានដឹកទៅមន្ទីពេទ្យតែត្រូវគ្រូពេទ្យប្រាប់ថាបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
ហេតុការខាងលើនេះកើតឡើង នៅវេលាម៉ោង 2នឹង 15 នាទីយប់ថ្ងៃទី 15 ខែកញ្ញា ឆ្នាំ 2019នេះ
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាសពបុរសខាងលើមាន ឈ្មោះ កេត សុធា ភេទប្រុស អាយុ46 ឆ្នាំស្រុកកំណើតភូមិស្លាបកោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម។ បច្ចុប្បន្នរស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
សមត្ថកិច្ចបន្តថា ភ្លាមៗនោះកម្លាំង ជំនាញ កោសល្យវិច័យខេត្តនិងផ្នែកអធិការធ្វើការត្រួតពិនិត្សនិងធ្វើកោសលវិច្ច័យលើសាកសព និងបន្ទប់របស់ជនរងគ្រោះស្នាក់នៅ ក្នុងបុរីម្កុដពេជ្រកម្លាំងជំនាញសន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ដោយសារជំងឺគាំងបេះដូងពិតប្រាកដមែន និងកម្លាំងទំនាញធ្វើការប្រគល់សាកសពជូនគ្រួសាជនរងគ្រោះដើម្បីធ្វើបុណ្យតាមប្រពៃណី៕