រាជធានីភ្នំពេញ៖ ខុនដូរកម្ពស់៩ជាន់អត់យីហោ មួយកន្លែងត្រូវបានកម្លាំងនគរបាល នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ រួមទាំងសមត្ថកិច្ចមូលដ្ឋាន ធ្វើការឡោព័ន្ធឆែកឆេរបង្ក្រាបក្រុមចាប់ជំរិតទាប្រាក់តាមប្រពន្ធអិនធើណេត ដោយ ឃាត់ខ្លួនជនជាតិប្រុសស្រីចំនួន១៤៤នាក់ ព្រមទាំងដកហូតបានគ្រឿងអេឡិចត្រិច ដែលជាមធ្យោបាយចាប់ជំរិត មួយចំនួនធំ។
ការឆែកឆេរបង្ក្រាបក្រុមចាប់ជំរិតនេះបានធ្វើឡើង កាលពីវេលាម៉ោងប្រមាណ៩ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០១៩នៅចំណុច ខុនដូរ អត់យីហោស្ថិតនៅអាគារលេខ ១៧ផ្លូវលេខ ១១២ សង្កាត់ផ្សារដេរប៉ូទី៣ ខណ្ឌទួលគោក ។ប្រតិបត្តិការនេះដឹកនាំ ដោយលោកឧត្តមសេនីយ៍ទោស៊ីវ ឈាន់ អនុប្រធាន នាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យានិងមានការសម្របសម្រួល ដោយលោក សេង គឹមឡាក់ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញព្រមទាំងមានការចូលរួមពីនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន នៃក្រសួងមហាផ្ទៃ ,នគរបាលនៃស្នងការនគរបាលរាជធានីភ្នំពេញ និងនគរបាលមួលដ្ឋានផងដែរ។
តាមព័ត៌មានអោយដឹងថា សមត្ថកិច្ច ចម្រុះ បានធ្វើការឡោមព័ទ្ធ ខុននោះ នៅវេលាម៉ោងប្រមាណ៩ព្រឹក ហើយ បានធ្វើការឆែកឆេរ រកឃើញជនជាតិចិន ប្រមាណជាង១០០នាក់ដែលកំពុងតែប្រមូលផ្តុំគ្នា នៅក្នុងខុនដូរកម្ពស់៩ជាន់ ដើម្បីធ្វើសកម្មភាពចាប់ជំរិតតាមប្រពន្ធអ៊ិនធើណេតទៅក្រៅប្រទេស។ប្រតិប្រត្តិការបានធ្វើឡើង អស់រយះពេលជាច្រើនម៉ោង ។
តាមសមត្ថកិច្ច បានទំលាយអោយដឹងថា ជនជាតិចិន ចំនួន ១៤៤នាក់ក្នុងនោះមានស្រី៣០នាក់ត្រូវបានឃាត់ខ្លួន ព្រមទាំងដកហូត បានសម្ភារះគ្រឿងអេឡិចត្រូវនិច ជាច្រើនទៀត ដែលជាមធ្យោបាយចាប់ជំរិតទាប្រាក់។ទោះបីជាយ៉ាងណា សមត្ថកិច្ច ពុំបានផ្តល់ព័ត៌មានលំអិត ជំវិញការបង្ក្រាបក្រុមម៉ាស្យាចិននេះឡើយ ៕