ខេត្តកោះកុង៖ នៅព្រឹកថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០១៩ នេះលោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង និងក្រុមប្រតិបត្តិសាខា បានផ្តល់អំណោយ មនុស្សធម៌ ជូនដល់លោកយាយចាស់ជរា ពិការ គ្មានទីពឹង មានឈ្មោះ សំ វណ្ណា  អាយុ៦៣ឆ្នាំ រស់នៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង (ស្នាក់អាស្រ័យដោយ សុំម្ចាស់ដីផ្សេង រស់នៅ ចំណែកកូនរបស់គាត់ជាប់ពន្ធនាគារ) ។

នៅក្នុងឱកាសនោះលោក  ឈួន យ៉ាដា នាយកប្រតិបត្តិសាខាបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើពីសំណាក លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចតែងតែគិតគូពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដោយមិនទុកនណាម្នាក់ចោល មិនប្រកាន់និន្នាការនយោបាយ ព័ណសម្បុរ ជាតិសាសន៍ឡើយ ជាពិសេសចាស់ជរា ជនពិការ និងសូមផ្តាំផ្ញើឲលោកយាយត្រូវខិតខំក្នុងជីវភាពរស់នៅបន្តទៀត ហើយ ត្រូវហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ។

សម្ភារដែលបានផ្តល់ជូននាឱកាសនោះរួមមាន៖ អង្ករ ២៥គីឡូក្រាម, មីម៉ាម៉ា ១កេស ត្រីខ ១ឡូ ទឹកសុទ្ធឱរ៉ាល់១កេស ទឹកដោះគោខាប់២កំប៉ុង អាវយឺត២អាវ ព្រមទាំងថវិកាចំនួន ៨ម៉ឺន រៀលផងដែរ  ។