តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកេីតហេតុ គេបានឃើញរថយន្ត ចំនួន២គ្រឿង បានបេីកមកឈប់ រង់ចាំភ្លេីងស្តុប នៅតាមបណ្ដោយ ផ្លូវមុនីវង្ស ដោយរថយន្តរងគ្រោះទី១ ម៉ាក តូយូតា ព្រូស ពណ៌ទឹកប្រាក់ ជិះគ្នា២នាក់ ចំនែករថយន្ដរងគ្រោះ ទី២ម៉ាក RAV4 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2X 5538 បេីកដោយបុរសម្នាក់ ហើយខណៈរថយន្តទាំងពីរគ្រឿងកំពុងរង់ចាំស្តុប ក៍ស្រាប់តែមាន បុរសម្នាក់ទៀត ស្រវឹង បានបេីករថយន្ត ស៊េរីទំនើប ម៉ាក ឡិចស៊ីសNX200T ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Y 9877 បានធ្វើមកក្នុងទិសដៅស្របគ្នា ហើយល្បឿនលឿន ក៍ជ្រុលទៅបុកនិង គូថរថយន្ដ RAV4 ពីក្រោយពេញទំហឹង បណ្តាលឲ្យរថយន្ត RAV4 ជ្រុលទៅបុកនិងគូថរថយន្ដ តូយូតាព្រូស បន្តទៀត បណ្តោយ រងការខូចខាត ក្រពិតគូថក្រោយ ចំនែករថយន្ដ RAV4 រងការខូចខាត ក្រពិតផ្នែកខាងមុខ និងខ្ទេចគូថរថយន្ដ គាប់ជាប់និងរថយន្តបង្ក ។ ចំនែករថយន្តបង្កឡិចស៊ីស រងការខូចខាត ខ្ទេចផែ្នកខាងមុខចំហៀងខាងស្ដាំ តែមិនមានគ្រោះថ្នាក់ដល់មនុស្សនោះទេ ។
ក្នុងហេតុការណ៍នេះដែរ បន្តិចក្រោយមក ឃើញមានកម្លាំងសមត្ថកិច្ច ក៍ដូចជាសាច់ញាតិ ខាងរថយន្ត បង្កបានចុះទៅកន្លែងកើត រួចហើយក៍បាននាំអ្នកបេីកបរគេចចេញបាត់ ។
ក្រោយពេលកេីតហេតុ មានតំណាងខាងរថយន្តបង្ក បានចុះទៅសម្របសម្រួលជាមួយនឹងរថយន្តរងគ្រោះទាំង២គ្រឿង ដោយសងទៅខាងរថយន្ត តូយ៉ូតាព្រូសចំនួន៣០០ដុល្លារ និងយល់ព្រមយករថយន្ត RAV4 ទៅជួសជុលអោយវិញ ដេីម្បីបញ្ចប់រឿង ៕សុខា