ខេត្តកំពង់ស្ពឺ៖កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺកម្លាំងនគរបាលស្រុកបសេដ្ឋ កម្លាំងកងរាជអាវុធហត្ថខេត្តនិងអាវុធហត្ថស្រុកក្រោមការបញ្ជារបស់ព្រះរាជអាជ្ញាខេត្តកំពង់ស្ពឺ បានដឹកដៃមេព្រៃដែលងាប់ត្រកៀកស្ពឹកស្រពន់ដៃជើងជាយូរមកហើយនោះទៅបង្ក្រាបបទល្មើសព្រៃឈើដោយដកហូតបានម៉ាសុីនចំនួន០៣គ្រឿងនិងប្រមូលឈើបានចំនួន១៩១កំណាត់កសាងសំណុំរឿងចាត់ការតាមនីតិវិធី។
ការចុះបង្ក្រាបនេះធ្វើឡើងកាលពីរសៀលថ្ងៃទី១៩ខែធ្នូឆ្នាំ២០១៩នៅក្នុងភូមិឃ្លៃចាស់ ឃុំពោធិ៍ចំរើនស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ម្ចាស់ទីតាំងបានរត់គេចខ្លួនបាត់ស្រមោល ដោយឃើញកម្លាំងសមត្ថកិច្ចច្រើននោះ។
តាមប្រភពព័ត៌មានបាននិយាយអោយដឹងថាទីតាំងម៉ាស៊ីនលួចលាក់អារឈើខុសច្បាប់នេះបើកដំណើរការច្រើនឆ្នាំមកហើយគេមិនដែលឃើញអស់លោកមេព្រៃសង្កាត់និងផ្នែកបសេដ្ឋចុះមកបង្ក្រាបម្តងណាឡើយ ។ប្រភពបន្តថាយូរៗម្តងគេឃើញអស់លោកមេព្រៃមកដែរ តែមករបៀបសួរសុខទុក្ខរួចក៏ត្រឡប់ទៅវិញអស់ទៅសង្ស័យសួរសុខទុក្ខរឿងលុយតែម្តងជាពិសេសលោកចាន់មុន្នីនាថ នាយផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋតែម្តង។
ដោយមើលឃើញពីភាពអសកម្មរបស់មេព្រៃក្នុងតំបន់ខាងលើនេះទើបមានសេចក្តីរាយការណ៍ទៅថ្នាក់លើ ហើយក៏មានបញ្ជាអោយចុះបង្ក្រាបតែម្តង មិនអោយមេព្រៃដឹងឡើយ គឺកម្លាំងសមត្ថកិច្ចចម្រុះមកពីខេត្តបង្ក្រាបបានហើយទើបដឹកដៃមេព្រៃអោយទៅទទួលយក។ក្នុងការបង្ក្រាបនេះនៅពេលដែលកម្លាំងមិនមែនជំនាញចុះដល់ទីតាំងទើបហៅមេព្រៃអោយចូលរួមសហការដោយសារខ្លាចអស់លោកមេព្រៃដឹងបែកការណ៍បង្ក្រាបមិនបានសម្រេច។
ជាលទ្ឋផលក្នុងការបង្រ្កាបនេះដែរសមត្ថកិច្ចដកហូតម៉ាស៊ីនអាឈឺចំនួន០៣ទីតាំងផ្សេងគ្នា(ដែលស្ថិតនៅទីតាំងខាងលើ)ព្រមទាំងដកហូតសំភារៈបានមានចំនួនដូចខាងក្រោម
_ម៉ាសុីនរ៉ៃចំនួន០២គ្រឿផ្ដេក០១គ្រឿងបញ្ឈ០១គ្រឿង
_ម៉ាសុីនជ្រៀកឈើចំនួន០៣គ្រឿង
_ឈើមូលប្រភេទឈើទាលចំនួន១៩១កំណាត់
និងសំភារសម្រាប់បម្រើឲ្យបទល្មើសមួយចំនួនទៀត។
ប្រភពបានបញ្ជាក់ផងដែរថាទីតាំងដែលសមត្ថកិច្ចដកហូតបង្រ្កាបនិងដកហូតវត្ថុតាងបានជាច្រើនបែបនេះដោយសារតែសមត្កិច្ចមិមមែនជំនាញចូលដល់មុនមេព្រៃ។បើមេព្រៃដឹងគម្រោងបង្ក្រាបជាពិសេសលោក ចាន់ មុន្នីនាថ នាយផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋនេះ ច្បាស់ណាស់ថាពិតជាបង្ក្រាបមិនបានសម្រេចឡើយព្រោះទីតាំងខាងលើនេះដំណើរការយូរមកហើយគេមិនដែលឃើញមេព្រៃខាងបសេដ្ឋបង្ក្រាបសោះ ជាពិសេសតាំងពីលោកចាន់ មុន្នីនាថមកកាន់ជាមេផ្នែកគឺមិនដែលបង្ហាញស្នាដៃបង្ក្រាបបទល្មើសទាល់តែសោះ។
ភាពអសកម្មរបស់លោកមេផ្នែកបសេដ្ឋគួរណាស់ដល់ពេលថ្នាក់លើពិចារណារកអ្នកមានសមត្ថភាពនិងឆន្ទះក្នុងការងារមកជំបួសអស់លកទាំងនេះម្តងហើយបើទុកនៅយូរទផតមិនយូរទេទីតាំងដដែលនេះនឹងមានការដាក់ម៉ាសុីនអារជាថ្មីជាក់ជាមិនខានឡើយ៕