ភ្នំពេញ : បុរសវ័យចំណាស់ម្នាក់បានស្លាប់គួរឲ្យអណោចអធម័ បន្ទាប់ពីអង្គុយលើម៉ូតូមើលគេគ្រោះថ្នាក់ចរាចរណ៏ រៀបនិងចុះក៏ដាច់ផ្ងាមកក្រោយធ្លាក់ពីលើម៉ូតូបណ្ដាលឲ្យស្លាប់មួយរំពេច។ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃពុធ ទី១៨ខែធ្នូ ឆ្នាំ២០១៩។ ស្ថិតតាមបណ្ដោយផ្លូវបេតុងចំណុច ខាងក្រោយចាក់សំរាមចាស់ក្នុងភូមិចំរើនផល៣ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។។
សពជនរងគ្រោះមានឈ្មោះ ផេង តេត ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរត់ម៉ូតូឌុប ស្នាក់ជិតកន្លែងកើតហេតុ មានស្រុកកំណើតភូមិលេខ១ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុជនរងគ្រោះខាងលើបាន ដើរមកអង្គុយលើម៉ូតូរបស់គេមើលគ្រោះថ្នាក់ ចរាចរណ៏ហើយរៀបនិងចុះពីលើម៉ូតូស្រាប់តែដាច់ផ្ងាមកក្រោយធ្លាក់ មកលើដីបណ្ដាលឲ្យស្លាប់ភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកចំណុចកើតហេតុនិងធ្វើកំណត់ហេតុរួចប្រគល់សពឲ្យក្រុមគ្រួសារដឹកយកទៅស្រុកកំណើតចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី ៕