ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុនិងមនុស្សចំនួន០៣នាក់បានរងរបួសធ្ងន់ធ្ងរហើយត្រូវបានរថយន្តសង្គ្រោះដឹកយកទៅព្យាបាល ខណ:ដែលរថយន្តធុនធំបើកបញ្ច្រាសទិសបុករថយន្តឡិចស៊ីសRX300ចំពីមុខយ៉ាងពេញទំហឹងកាលពីវេលាម៉ោង០៤ទៀបភ្លឺឈានចូលថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៩នៅលេីកំណាត់ផ្លូវជាតិលេខ៤ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១០២ទៅលេខ១០៣ចំណុចភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
តាមការអោយដឹងពីនគរបាលជំនាញនិយាយអោយដឹងថានៅមុនពេលកើតហេតុគេបានឃើញមានរថយន្តម៉ាកឡិចសុិសRX300ពណ៌ទឹកមាសពាក់ស្លាកលេខភ្នំពេញ2L-8495 បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីទិសខាងលិចទៅទិសខាងកេីតលុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកជាមួយរថយន្តម៉ាកហ្វុយសូ(FUSO)ពណ៌ត្រួយចេកពាក់ស្លាកលេខភ្នំពេញ3E-4694កន្ទុយរុឺម៉កស្លាកលេខព្រះសីហនុ4A-2633ដឹកកុងតឺន័រដែលបេីកបរបញ្ច្រាស់ទិសគ្នាបណ្តាលអោយស្លាប់ម្នាក់ប្រុសភ្លាមៗនៅកន្លែងកើតហេតុ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ និងរង
របួសធ្ងន់ធ្ងរចំនួន០៣នាក់ ក្នុងនោះមានស្រី០២នាក់មិនទាន់ស្គាល់អត្តសញ្ញាណដូចគ្នា។ក្រោយកើតហេតុ ត្រូវបានរថយន្តអង្គភាពការពារកោះឆ្នេរប្រចាំនៅពេជ្រនិលដឹកយកទៅសង្គ្រោះផងដែរ។ចំពោះ
រថយន្តទាំង២រងការខូចខាតធ្ងន់ទាំង២គ្រឿងតែម្តង។ សពយកទៅរក្សាទុកនៅវត្តត្រែងត្រយឹងរង់ចាំសាច់ញាតិទៅទទួលយក៕