ភ្នំពេញៈ អជ្ញាធរសង្កាត់ចោមចៅទី៣ចុះកាយរបងពង្រីកផ្លូវក្នុងមូលដ្ឋាននៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ទីតាំងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ការកាយពង្រីកផ្លូវផ្លូវាងលើ គឺធ្វើដើម្បីងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ប្រកបមុខរបររកស៊ី ជៀសវាងការជន់លិចទឹក ជាដើម។
ការចុះកាយពង្រីកធ្វើរផ្លូវខាងលើដោយមានការសហការណ៍យ៉ាងល្អពីប្រជាពលរដ្ឋដែលរស់នៅជុំវិញទីនោះព្រោះពេលដែលមានផ្លូវល្អពួកគាត់ងាយស្រួលក្នុងការប្រកបមុខរបររកស៊ី ទាំងការធ្វើដំណើរផ្សេង ដោយឡែកមានប្រជាពលតដ្ឋមួយចំនួនតូចមិនព្រមសហការ ទើបនៅព្រឹកថ្ងៃទី២៧ ខែធ្នូនេះ អជ្ញាធរចុះកាយតែម្តង។
ក្នុងឱកាសនេះផងដែរអជ្ញាធរសូមសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់មេត្តាសហការដើម្បីងាយស្រួលក្នុងការស្ថាបនាផ្លូវ ងាយស្រួលទាំងអស់គ្នា៕