តារាសម្ដែងស្រីដ៏ល្បីឈ្មោះកញ្ញា យ៉ែម ស្រីពេជ្រ ដែលមហាជនកំពុងតែពេញចិត្តក្នុងការសម្ដែងជាតួរស្រីដែលកាចឆ្នាស់នៅក្នុងខ្សែភាពយន្តភាគខ្មែររឿង មិត្តឫស្យា ដែលទើបានបញ្ចប់ទៅដោយជោគជ័យលើកញ្ចក់ទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ ប៉ុន្តែពេលនេះ កញ្ញា កំពុងតែពិបាកចិត្តដោយមិនបានទៅដើកម្សាជាមួយក្រុមគ្រួសារនៅក្រៅប្រទេសក្នុងឱកាសឆ្លងឆ្នាំនេះ ដោយសារវល់ការងារសិល្បៈដកខ្លួនមិនរួច។
តារាស្រីម្នាក់ដែលស្រលាញ់អ្នកម៉ាក់ និងតែងតែមើលថែអ្នកម៉ាក់ដោយយកអ្នកមានទៅគ្រប់ទីកន្លែងដែលខ្លួនថត ឬធ្វើការ ពេលនេះអ្នកម៉ាក់របស់កញ្ញាបានទៅដើរកម្សាន្តនៅប្រទេសកាណាដា ដោយនាងមិនបានរួមដំណើរទៅជួបជុំក្រុមគ្រួសារនោះទេ។ ជាមួយគ្នានេះកញ្ញា ក៏បានបង្ហាញពីអារម្មណ៍សោកស្តាយចំពោះការចេញទៅក្រៅប្រទេសលើកនេះ។ ជាការពិតក្នុងឆ្នាំ ២០១៩ នេះ កញ្ញា យ៉ែមស្រីពេជ្រ ពិកជាត្រូវប៉ាន់ការងារសិល្បៈខ្លាំងការសម្ដែងនិង ជាពិធីការិនី។