ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលស្ពានថ្ម បានចេញល្បាតពួនស្ទាក់បទល្មើសនៅក្នុងមូលដ្ឋានហើយបានប្រទះឃើញជនសង្ស័យដែលជាអ្នកប្រើប្រាស់គ្រឿងញៀនចំនួន៣នាក់ក៏បានធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង៣និង៥០នាទី ទៀបភ្លឺថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ នៅត្រង់ចំណុចគល់ស្ពានព្រែកជ្រៃ ស្ថិតនៅតាមផ្លូវលេខ២១៧ ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួនទាំង៣នាក់នោះមាន១.ឈ្មោះ យ៉ន យ៉ុន អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបររត់កង់បី ស្នាក់នៅមិនពិតប្រាកដ នៅក្នុងរាជធានីភ្នំពេញ។២.ឈ្មោះ អ៊ុន វុធ អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរត់ម៉ូតូកង់បីស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិ០៦ សង្កាត់បឹង សាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។៣.ឈ្មោះ ជន នាង អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឡាន ស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ក្រោយពេលចាប់ខ្លួននគរបាលដកហូតវត្ថុតាងមួយចំនួនដូចជាទូរស័ព្ទដៃចំនួន០៣គ្រឿង , ម៉ូតូ១គ្រឿង ,ម៉ូតូសណ្តោងរ៉ឺម៉ក១គ្រឿង ,ម៉ូតូកង់បី១គ្រឿង ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលចាប់ខ្លួនកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ពានថ្ម បានជិះម៉ូតូល្បាតក្នុងមូលដ្ឋានដល់ចំណុចគល់ស្ពានព្រែកជ្រៃ ក៏បានប្រទះឃើញជនសង្ស័យ២នាក់ គឺឈ្មោះ យ៉ន យ៉ុន និងឈ្មោះ អ៊ុន វុធកំពុងអង្គុយលើម៉ូតូកង់បី២គ្រឿងផង្សេងគ្នា។ខណៈនោះដោយមានការសង្ស័យកម្លាំងបានចូលទៅដើម្បីសួរនាំស្រាប់តែជនសង្យ័យទាំង០២នាក់ខាងលើ បើកម៉ូតូកង់បីម្នាក់០១គ្រឿងរត់គេចខ្លួន។ភ្លាមៗនោះកម្លាំងនគរបាលប៉ុស្តិ៍ខាងលើក៏បានប្រកាសឱ្យតាមវិទ្យុទាក់ទងឱ្យកម្លាំងនៅតាមគោលដៅផ្សេងទៀត ជួយស្ទាក់រហូតឃាត់ខ្លួនជនសង្ស័យឈ្មោះ យ៉ន យ៉ុន នៅត្រង់ចំណុចមុខសាលាខណ្ឌដង្កោ ស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ប្រភពដដែលបានបន្តថា ចំណែកជនសង្ស័យឈ្មោះ អ៊ុន វុធ ឃាត់ខ្លួនបានត្រង់ចំណុច ស្តុប ផ្សារថ្នល់បត់ ផ្លូវ២១៧ ស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ។ ហើយសមត្ថកិច្ចបានបន្តទៅឃាត់ខ្លួនជនសង្ស័យជាបក្ខពួកម្នាក់ទៀតឈ្មោះ ជន នាង នៅត្រង់ចំណុចផ្ទះជួល ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់ ។ ក្រោយពីធ្វើការសាកសួរជនសង្ស័យទាំង០៣នាក់ខាងលើ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចយើងឱ្យបានដឹងថា ពួកគេ(ជនសង្ស័យ) បានប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយដោយមានការសម្របសម្រួលពីលោក ឡុង ជាប ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់ខាងលើ រួមនិងវត្ថុតាង ដើម្បីចាត់ការតាមផ្លូវច្បាប់តែម្តង ។