ខេត្តកណ្តាល៖ ក្រុមជនសង្ស័យ០២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនករណីប៉ុនប៉ងលួចនិងកើតហេតុ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១៤និង២៥នាទី នៅចំណុចរោងម៉ាសុីនកិនស្រូវ ហ៊ុន ជុងហេង ស្ថិតក្នុងភូមិព្រែករការ ឃុំព្រែករការ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។ជនសង្ស័យ០២នាក់ ១/ឈ្មោះ Sun ming lin ភេទ ប្រុស អាយុ ៤០ឆ្នាំ ជនជាតិចិន ស្នាក់នៅផ្ទះសំណាក់ យីហោ Zhe shangមុខព្រលានយន្តហោះភ្នំពេញ។ ២/ឈ្មោះ Long chang ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន ស្នាក់នៅផ្ទះ សំណាក់ ជាមួយគ្នា ។ ជនរងគ្រោះ ឈ្មោះ ញឹប សុីថា ភេទស្រី អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិឃុំ កេីតហេតុខាងលេី។ ចំពោះវត្ថុតាងចាប់យករួមមាន៖ ១.ម៉ូតូ មួយ គ្រឿង ម៉ាក ស៊ុយសាគីវីវ៉ា ពណ៌ ខ្មៅ ពាក់ ស្លាក លេខ ភ្នំពេញ 1FE 2379 ២.ទូរស័ព្ទ ដៃ ០២គ្រឿង ម៉ាក iPhone x ពណ៌ ខ្មៅ ០១គ្រឿង
និងម៉ាក iQOO ពណ៌ ខ្មៅ ០១គ្រឿង ៣.នាឡិកាដៃ០១, ៤.កូន សោ០២ គ្រាប់ ៥.បង្កាន់ ដៃ ទិញ លក់ ម៉ូតូ មួយ សន្លឹក ៦.ប្រាក់ចំនួន ២៥០ដុល្លារ ប្រាក់ខ្មែរ ចំនួន ២០.០០០រៀល។ បើតាមសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកេីតហេតុខាង លេីវេលា ម៉ោង ១៤:២៥នាទី ជនសង្ស័យ ជាជនជាតិ ចិន បាន ជិះម៉ូតូ មួយ គ្រឿង ម៉ាកស៊ុយសាគីវីវ៉ា ពណ៌ ខ្មៅ មួយគ្រឿង ពាក់ ស្លាក លេខ ភ្នំពេញ 1FE- 2379 មកឈប់នៅមុខរោងម៉ាសុិនស្រូវរួចជនសង្ស័យទាំងពីរបានចុះពីលេីម៉ូតូ ហេីយជនសង្ស័យឈ្មោះ Long chang បានដេីរ ចូល ទៅក្នុងរោងម៉ាសុីនកិនស្រូវ ដល់ចំនុចមុខបន្ទប់ស្រាប់តែជនរងគ្រោះបានស្ទុះចេញចេញមកសួរនាំថាមករកអ្វី ហេីយជនសង្ស័យបាន ចង្អុល ទៅ កន្លែង ម៉ាសុីន កិនស្រូវ និង ចង្អុល ទៅគំនរប៉ាវអង្ករ ពេល នោះ ជនរងគ្រោះ បាន នាំទៅកន្លែងបាវ អង្ករ ចំងាយ ពីបន្ទប់ដេករបស់ខ្លួនចំងាយប្រហែល២០ម៉ែត្រ ពេលនោះជនសង្ស័យម្នាក់ទៀតឈ្មោះ Sun min lin ដោយឃេីញជនរងគ្រោះនៅតែម្នាក់ឯង ក៏បានដោយចូលតាមក្រោយសំដៅចូលទៅក្នុងបន្ទប់ដេករបស់ជនរងគ្រោះហេីយបានបេីកទូដាក់ខោអាវ ពេលនោះប្តីរបស់ជនរងគ្រោះ យឹម ប៊ុន ធឿន បានជិះម៉ូតូពីឃ្លាំងស្រូវខាងក្រោយ ភ្លាមៗនោះ បាន ឃើញ ជនសង្ស័យ ឈ្មោះ Sun ming lin បេីក ទ្វារបន្ទប់ គេងរបស់ ខ្លួន ហេីយបានស្រែកសួថាហ្អែងចូលផ្ទះអញធ្វេីអី ដោយស្រែកខ្លាំងស្រាប់ជនសង្ស័យឈ្មោះ long chang បានរត់ពីរោងម៉សុីនខាងក្រោយសំដៅមកកន្លែងដាក់ម៉ូតូ រួច ជនសង្ស័យ ឈ្មោះ Sun ming lin ក៏ស្ទុះបំរ៉ុងឡេីងជិះម៉ូតូរត់គេចខ្លួន តែត្រូវប្តី របស់ជន រងគ្រោះ បានធាក់ម៉ូតូបណ្តាល់អោយដួលហេីយជនសង្ស័យទាំងពីរ(ជនជាតិ)ចិនព្យាយាមរត់គេចខ្លួន ទេីបជនរងគ្រោះស្រែកថាចោរ ត្រូវ បាន ប្រជាពលរដ្ឋដេញតាមចាប់រួចប្រគល់អោយសមត្តកិច្ចតែម្តង៕