ខេត្តស្វាយរៀង៖បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានសមត្ថកិច្ចហៅរថយន្តដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តស្វាយរៀងដោយតែបើកបរលឿនពេកខ្លះការប្រុងប្រយ័ត្នជ្រុលទៅបុករបងផ្ទះគេ។កណីគ្រោះថ្នាក់ចរាចរណីនេះបានកើតឡើងកាលពីវេលាម៉ោង22និង30នាទីយប់ថ្ងៃទី២២ខែធ្នូឆ្នាំ២០១៩ស្ថិតក្នុងភូមិ ត្រពាំងតាអី ឃុំ ព្រៃតាអី ស្រុក ស្វាយទាប ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចបានអោយដឹងថា៖នៅមុនពេលកើតហេតុមានម៉ូតូមួយគ្រឿង ម៉ាកc125 សេរី013 ពណ៏ខ្មៅ ស្លាកលេខ ស្វ.រ1H,3050បើកបរបុរសម្នាក់ឈ្មោះ ឈុន បូរី ភេទប្រុស អាយុ 25ឆ្នាំ មានទីលំនៅភូមិ កំពោតទូក ឃុំ គគីរសោម ស្រុក ស្វាយទាប ខេត្តស្វាយរៀង បើកបរទិសដៅពីត្បូងទៅជើងតាមផ្លូវក្រាលកៅស៊ូ។
ប្រភពបានបន្តទៀតថា៖លុះមកដល់ចំណុចភូមិឃុំកើតហេតុខាងលើដែលជាផ្លូវកោងនោះ ក៏ជ្រុលទៅបុករបងផ្ទះរបស់ឈ្មោះ ប៉ាន់ ច្រូច មានទីមានទីលំនៅភូមិឃុំកើតហេតុខាងលើបណ្ដាលអោយដួលរងរបួសធ្ងន់នៅកន្លែងកើតហេតុតែម្ដង។
ក្រោយពីជួបគ្រោះចរាចរណ៍រួចមកអ្នករងរបួសបានបញ្ជូនទៅមន្ទីរពេទ្យខេត្តស្វាយរៀង។ រីឯម៉ូតូបានយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលរងចាំធ្វើការដោះស្រាយ។