ខេត្តកំពង់ឆ្នាំងះនៅព្រឹកថ្ងៃទី 17 ខែធ្នូឆ្នាំ 2019នេះប្រជាកសិកររស់នៅភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ មួយចំនួនធំ ក្រៅពីការងារស្រែចម្ការ បានបង្កើនមុខរបរមួយទៀតគឺដាំខ្ទឹម ជារៀង
រាល់ឆ្នាំដើម្បីបង្កើនជីវភាពគ្រួសារ ។ ប៉ុន្តែឆ្នាំនេះ ប្រការគួសោកស្តាយ ខ្ទឹមរបស់ពួកគាត់ បានធ្លាក់ថ្លៃខ្លាំងមែនទែន ធ្វើឱ្យ ពួកគាត់ត្អូញត្អែ ពីការខាតបង់ ធនធាន ផ្ទាល់ខ្លួនហើយក៏បានអំពាវនាវដល់មន្ទីរពាក់ព័ន្ធសូមមេត្តាជួយរកទីផ្សារឱ្យពួកគាត់ផង។
លោក ប៉ាន់ វាសនា អាយុ ៤០ ឆ្នាំ មានទីលំនៅភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ បានឲ្យភ្នាកងារ យើងដឹងថា៖ក្នុងភូមិត្រពាំងក្រពើនេះ ប្រជាពលរដ្ឋស្ទើ ៨០% បាននាំគ្នាដាំខ្ទឹម ក្រៅពីការងារស្រែចំការ ។ ខ្លះបានទិញដីចាក់ក្នុងស្រែដើម្បីទ្រាប់បាត ហើយបន្ទាប់មកទិញដីដំបូក យកចាក់ក្រាលពីលើដើម្បីធ្វើជាជី រួចរាល់ហើយទើបនាំគ្នាដាំ នេះជាវិធីនៃការដាំខ្ទឹមចាប់ផ្តើមពីជំហ៊ានដំបូង ។
ដោយឡែក រូប គាត់បានចាប់យកមុខរបរដាំខ្ទឹមនេះដែរ គឺច្រើនឆ្នាំណាស់មកហើយ ។
ប៉ុន្តែ ឆ្នាំនេះខ្ទឹមបានធ្លាក់ថ្លៃមែនទែន រហូតដល់១ គីឡូក្រាមត្រឹមតែ១ ៣០០ រៀលតែប៉ុណ្ណោះ ខុសពីឆ្នាំកន្លងទៅមានតម្លៃថ្លៃជាងនេះ គឺពី២ទៅ៣ពាន់ រៀលដែរ ។យ៉ាងនេះក្តី លោកបានបញ្ជាក់ថា មុខរបរដែលធ្លាប់ធ្វើជាប្រចាំឆ្នាំទៅហើយ មិនអាចបោះបង់បានឡើយ ហើយក៏មិនដឹងទៅរកស៊ីអ្វីដែរ ព្រោះក្រៅតែពីការងារស្រែចម្ការគឺការដាំខ្ទឹម ។
កាលដើមឡើយ រូបគាត់ ក៍ ធ្លាប់ដាំស្ពៃដែរ ប៉ុន្តែស្ពៃចុះថ្លៃពេក ហើយពេលឃើញ ខ្ទឹមបានថ្លៃក៍ងាកមកដាំខ្ទឹមវិញ ម៉្យាងវិញទៀតការដាំខ្ទឹម គឺមានភាពងាយស្រួល ជាងដាំស្ពៃ ។
ជាចុងក្រោយលោកក៏បានសំណូមពរដល់អាជ្ញាធរ និងមន្ទីរពាក់ព័ន្ធសូមមេត្តាជួយរកទីផ្សារឱ្យប្រជាពលរដ្ឋអ្នកភូមិត្រពាំងក្រពើផងព្រោះតែគេតម្លៃខ្ទឹមឆ្នាំនេះចុះថោកខ្លាំងពេក ។
សូមបញ្ជាក់ដែរថាកសិករនៅភូមិត្រពាំងក្រពើដែលចាប់មុខរបរដាំខ្ទឹមលក់សុទ្ធតែប្រើបច្ចេកទេសទំនើបថ្មីដោយគ្រាន់តែ បញ្ឆេះម៉ាស៊ីន គឺបាញ់ទឹកស្រោចលើដំណាំខ្ទឹម ដោយស្វ័យប្រវត្តិហើយ មិន
បាច់រែកទឹកចាក់ ដូចមុនទៀតឡើយ ហើយជាងនេះទៅទៀតរងខ្ទឹមនីមួយៗ ត្រូវបានគ្របដោយកៅស៊ូ ប្លាស្ទិក ការបារ មិនអាចឲ្យសត្វ ចូលបំផ្លាញបានឡើយ។
ដោយឡែកមន្ទីរជំនាញវិញ កន្លងមកពេលបន្លែធ្លាក់ថ្លៃខ្លាំង បានត្រឹមតែបន្ទោសកសិករថាៈ ដាំដំណាំ ដូចៗគ្នាធ្វើឱយជុញលើទីផ្សារទើប បន្លែធ្លាក់ថ្លៃ ឬ បន្ទោសថាៈ មកពីកសិករដាំដំណាំប្រើជីគីមី មិនប្រើជីសិរីរាង្គ ឬ បន្លែដែលគ្មានសារធាតុគីមីជាដើម ៕