កំពង់ឆ្នាំង:ចាស់ជរាជួបការលំបាក ចំនួន១០គ្រួសារ និងសិស្សានុសិស្ស ចំនួន ៥០នាក់ ស្ថិតក្នុងភូមិពោធិ៍ ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ទទួលបានសម្ភារៈ និងថវិកា ពីលោកជំទាវ ក្រុមការងារ និងសប្បុរសជន ។
ពិធីនេះធ្វើឡើងនៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ម្សិលមិញដោយលោកជំទាវ ដោក សុទ្ធា ទីប្រឹក្សារាជរដ្ឋាភិបាល លោកជំទាវ ឈឹម ស្រីមុំ ឈួរ ច័ន្ទឌឿន ភរិយាអភិបាលខេត្ត ដោយមានការនិមន្តចូលរួមពីព្រះមង្គលានុរ័ក្ខ អំសៃ ព្រះរាជាថ្នាក់កិត្តិយសជំនួយការសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គ សរ បញ្ញាឬទ្ធិ លោកស្រី ឡុញ ពិសា អនុប្រធានមន្ទីរប្រៃសនីយ៍ និងទូរគមនាគមន៍ខេត្ត សប្បុរសជនមក
ពីរាជធានីភ្នំពេញ អាជ្ញាធរ មេឃុំ មេភូមិ បាននាំយកគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកា ជូនដល់ចាស់ជរា ជួបការលំបាក ចំនួន១០គ្រួសារ ស្ថិតក្នុងភូមិពោធិ៍ ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
អំណោយចែកជូនចាស់ជរាក្នុងឱកាសនោះ ក្នុង១គ្រួសារទទួលបាន៖ អង្ករ ៥០គីឡូក្រាម, មី១កេះ, ទឹកសុីអីវ១យួរ, ទឹកត្រី១យួរ, ត្រីខ១យួរសម្លៀកបំពាក់១សម្រាប់ ព្រមទាំងថវិកាចំនួន ៧៥ ០០០រៀល។
បន្ទាប់មកលោកជំទាវ និងក្រុមការងារ បានជួបសំណេះសំណាលជាមួយ អ្នកគ្រូ និងសិស្សានុសិសិ្សចំនួន ៥០នាក់ នៅក្លិបកុមារ ស្ថិតក្នុងឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ទីប្រឹក្សារាជរដ្ឋាភិបាលលោកជំទាវ ដោកសុទ្ធា បានធ្វើការផ្តាំផ្ញើដល់ថ្នាក់ដឹកនាំក្នុងស្រុកត្រូវយកចិត្តទុកដាក់មើលថែរជនចាស់ជរាដែលគ្មានទីពឹង ក្នុងនោះក៍បានកនរើនរំលឹកដល់ប្អូនៗសិស្សានុសិស្សទាំងអស់ត្រូវខិតខំប្រឹងប្រែងរៀនសូត្រធ្វើជាសិស្សល្អនិងជាធន់ធានមនុស្សល្អជាទំពាំងស្នងឬស្សីដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ប្រទេសជាតិអោយបានរុងរឿងនៅពេលអនាគត់ ។
នៅបញ្ចប់ពិធីមានការចែកអំណោយមនុស្សធម៍ដល់សិស្សានុសិស្សក្រីក្រចំនួន ៥០នាក់ ក្នុងម្នាក់ៗទទួលបាន សៀវភៅ ខ្មៅដៃ ប៊ិច នំ និងថវិកា ៥ពាន់រៀលផងដែរ។ នៅក្នុងឱកាសនោះ លោកជំទាវ ព្រមទាំងក្រុមការងារ និងសប្បុរសជន បានជូនថវិកាដល់ អ្នកគ្រូ ចំនួន ១៨ម៉ឺនរៀល អាជ្ញាធរដែនដីថវិកាចំនួន ១៥ម៉ឺនរៀល ៕