កំពង់ឆ្នាំង:ថវិកាសមាគមអតីតយុទ្ធជនកម្ពុជា ចំនួន៨លានរៀល បានប្រគល់ជូនពីរគ្រួសារ នៅស្រុកសាមគ្គីមានជ័យ និងស្រុករលាប្អៀរ ។ពិធីនេះធ្វើឡើងនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ដែលដឹកនាំដោយមេបញ្ជាការរងសឹករងខេត្ត លោក ឃូសុផាន់ និងជាតំណាងតំណាង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា កំពង់ឆ្នាំងលោកឧុត្តមសេនីយ៍ទោ ធន ធឿន រួមជាមួយលោក ចក់ កែវចំរើន ប្រធានការិយាល័យបេឡាជាតិខេត្ត ,លោក ឡាយ សុភ័ត នាយរងការិយាល័យបុគ្គលិកស្នងការនគរបាលខេត្ត និងក្រុមការងារ សអក ថ្នាក់ ឃុំ ស្រុក បានចូលរួមគោរពវិញាណក្ខ័ន្ធ និងនាំយកថវិកា ៨,០០០,០០០៛ ជូន ៖
១. លោកស្រី ប៊ិច អូន ត្រូវជាកូន របស់សព សមាជិក សអក ឈ្មោះ សួន តេត ប្រភេទជនពិការ ID (HC86000251) ទទួលមរណភាពវេលាម៉ោង ១២យប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នៅភូមិធ្លកវៀន ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ  ។
២. លោកស្រី យួន សុភី ត្រូវជាប្រពន្ធ របស់សព សមាជិក សអក ឈ្មោះ ស្តើង តន ប្រភេទជនពិការ ID (HA85001180) ទទួលមរណភាពថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ នៅភូមិ    ឃុំជើងគ្រាវ  ស្រុករលាប្អៀរ ។

ជាចុងបញ្ចប់ គ្រួសារនៃសព សូមថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេច តេជោ ហ៊ុន សែន នាយយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ជាប្រធានសមាគមអតីត យុទ្ធជនកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនអតីត យុទ្ធជនកម្ពុជាទូទាំងប្រទេស សូមអោយសម្តេច មានសុខភាពល្អបន្តដឹកនាំប្រទេសកម្ពុជា ជារៀងរហូត និងសូមអរគុណដល់ ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី , ឯកឧត្តអភិបាលខេត្ត,ឯកឧត្តម ធន ធឿន ប្រធានសមាគមអតីត យុទ្ធជនកម្ពុជាខេត្ត រួមជាមួយក្រុមការងារ សូមជួបប្រទះពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀតឃ្លាតឡើយ ៕