កំពង់ឆ្នាំង៖ ការចុះត្រួតពិនិត្យមើលផ្លូវនិងវាយតម្លៃផ្លូវក្រាលកៅស៊ូនេះធ្វើឡើងនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០១៩ កន្លងទៅ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧុត្តមបណ្ឌិត ចាន់ ដារ៉ុង បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានៈ តំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ០១ ខ្សែ ស្ថិតនៅក្នុងឃុំពន្លៃ និងឃុំខុនរ៉ង ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។
រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទឯកឧុត្តមបណ្ឌិត ចាន់ដារ៉ុង បានអោយដឹងថាៈ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ០១ ខ្សែនេះ ដែលមានប្រវែងសរុប ២ ៧០០ម៉ែត្រ និងទទឹងខ្នងលើ ៦ម៉ែត្រ ជាគម្រោងដែលអនុវត្តដោយក្រសួងអភិវឌ្ឍន៍ជនបទ។ ក្នុងឱកាសការចុះពិនិត្យនោះផងដែរឯកឧត្តម បានថ្លែងនូវការកោតសរសើរ ចំពោះការយកចិត្តទុកដាក់ និងការខិតខំប្រឹងប្រែងរបស់ក្រុមការងារ និងមន្ត្រីជំនាញក្រសួង ខេត្ត ស្រុក ដែលបានសហការល្អ ជាមួយអាជ្ញាធរដែនដី ក្នុងការងារស្ថាបនាផ្លូវនេះផងដែរ ៕