TV5HD Cambodia News
ថ្មីៗ
ព័ត៌មានជាតិ
អន្តរជាតិ
សិល្បៈ
កីឡា
បទវិភាគ
ជំនឿសាសនា
ធុរៈកិច្ច
Home
សិល្បៈកម្សាន្ត
ព្រះញាតិវង្សានុវង្សកម្ពុជា និងភ្ញៀវបរទេសដែលគោរពស្រលាញ់ទ្រង់ពីប្រទេសសិង្ហបុរី រួមទាំងក្រុមព្រះសុរិយា បានរៀបចំកម្មវិធីរំលឹកថ្ងៃប្រសូត្ររបស់ព្រះវិញ្ញាណក្ខន្ធ សម្តេចរាជបុត្រី ព្រះរៀម នរោត្តមបុប្ផាទេវី គម្រប់ ៧៧ ព្រះវស្សា
ព្រះញាតិវង្សានុវង្សកម្ពុជា និងភ្ញៀវបរទេសដែលគោរពស្រលាញ់ទ្រង់ពីប្រទេសសិង្ហបុរី រួមទាំងក្រុមព្រះសុរិយា បានរៀបចំកម្មវិធីរំលឹកថ្ងៃប្រសូត្ររបស់ព្រះវិញ្ញាណក្ខន្ធ សម្តេចរាជបុត្រី ព្រះរៀម នរោត្តមបុប្ផាទេវី គម្រប់ ៧៧ ព្រះវស្សា
ដោយ
Tech Player
ចេញផ្សាយ៖ January 14, 2020
នាថ្ងៃទី ០៨ ខែមករា ឆ្នាំ២០២០ ជាថ្ងៃប្រសូត្ររបស់ព្រះវិញ្ញាណក្ខ័ន្ធ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី គម្រប់ ៧៧ ព្រះវស្សា។ ក្នុងឱកាសនេះ ភ្ញៀវកិត្តិយសគ្រប់ជាន់ថ្នាក់ រួមទាំង ព្រះញាតិវង្សានុវង្សកម្ពុជា និងអ្នកដែលគោរពស្រលាញ់ទ្រង់ ពីប្រទេសសិង្ហបុរី ជាដើម បានអញ្ជើញមកចូលរួមក្នុងកម្មវិធីរំលឹកថ្ងៃប្រសូត្រ ក្នុងអត្ថន័យថ្វាយព្រះអាល័យ និងឧទ្ទិសព្រះមហាកុសលថ្វាយ ដួងព្រះវិញ្ញាណក្ខ័ន្ធ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី សូមព្រះអង្គស្តេចយាង ទៅកាន់ឋានព្រះបរមសុខ កុំបីឃ្លៀងឃ្លាត។ លោក Master Yun ជនជាតិសិង្ហបុរី ដែលជាបុគ្គលគោរពស្រលាញ់សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ខ្លាំងបំផុត តាមរយៈសមត្ថភាព និងទេពកោសល្យនៃការរាំរបាំព្រះរាជទ្រព្យរបស់ទ្រង់ ជាអ្នកផ្តួចផ្តើមរៀបចំកម្មវិធីរំលឹកថ្ងៃប្រសូត្ររបស់ទ្រង់។ លោកបានពោលបញ្ជាក់ពីសេចក្តីអាលោះអាល័យ និងការចងចាំរបស់លោកដែលមានចំពោះ ដួងព្រះវិញ្ញាណក្ខ័ន្ធ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី និងសម្ព័ន្ធភាពស្និទ្ធស្នាលជាមួយទ្រង់ ក្នុងឱកាសអញ្ជើញទ្រង់ និងញាតិវង្សានុវង្សរបស់ទ្រង់ ចូលរួមក្នុងកម្មវីធីមួយដែលលោករៀបចំនៅ បាងកក និងនៅបាលី ប្រទេសឥណ្ឌូនេស៊ីជាដើម គឺពិតជាមិនអាចបំភ្លេចបាន។
ទូរទស្សន៍កំពុងចាក់ផ្សាយ
hh