( ត្បូងឃ្មុំ ):សិស្សសាលាបចំនួន ៥ នាក់លង់ទឹក រម្យណីយ៍ដ្ឋានអត់ច្បាប់មួយកនលែង មានឈ្មោះថា រម្យនីយ៍ដ្ឋាន កោះស្នា ស្លាប់ ៣ នាក់ សង្គ្រោះបានទាន់ពេលវេលា ២ នាក់ ។
ហេតុការគួរអោយសោកស្ដាយមួយនេះបានកើតឡើង កាលពីវេលាម៉ោង ១០ និង ០០ នាទីព្រឹកថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៩ នៅត្រង់ចំណុចក្នុងទន្លេមេគង្គ ស្ថិតក្នុងភូមិព្រែកពាម ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
បើតាមប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា រម្្យណីយ៍ដ្ឋាននេះបានបើកអោយភ្ញៀវចូលលេងជាច្រើនថ្ងៃមកហើយ តែទើបតែនៅព្រឹកថ្ងៃកើតហេតុនេះទើបមានហេតុករណ៍នេះកើតឡើង ។
ក្មេងស្រីទាំង ៥ នាក់នោះទី ១ ឈ្មោះ បួក ស្រីមួយ ភេទស្រី អាយុ ១៣ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកំពង់ចន្លុះលិច ឃុំពាមជីលាំងស្រុកត្បូងឃ្មុំ ( រស់ ) ។
២.ឈ្មោះ ពេជ្រ ម៉ូលីកា ភេទស្រី អាយុ ១៣ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែកផ្ដៅ ឃុំពាមជីលាំង ស្រុក/ខេត្តត្បូងឃ្មុំ ( រស់ ) ។៣.ឈ្មោះ គង់ ថារី ភេទស្រី អាយុ ១៣ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកំពង់ចន្លុះកើត ឃុំពាមជីលាំង ( រកឃើញស្លាប់ ) ។៤.ឈ្មោះ បូណា ជីជីង ភេទស្រី អាយុ ១៣ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិបឹងព្រួល ឃុំបឹងព្រួល បាត់ខ្លួន ( ស្លាប់) ។៥.ឈ្មោះ លាង តុន្នា ភេទស្រី អាយុ ១៣ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែកផ្ដៅ ឃុំពាមជីលាំង ( ស្លាប់ ) ។
លោកវរសេនីយ៍ឯក សួស ស៊ាងលី អធិការនគរបាលស្រុកត្បូងឃ្មុំ បានឲ្យដឹងនៅល្ងាចថ្ងៃដដែលនេះថា លោកបានសួរទៅលោកអភិបាលស្រុកត្បូងឃ្មុំ រួយហើយថា ម្ចាស់រម្យដ្ឋានខាងលើបានមកសុំច្បាប់ដែរតែខាងអាជ្ញាធរស្រុក និងអាជ្ញាធរខេត្តមិនទាន់ចេញអាជ្ញាប័ណអោយនៅឡើយទេ ។លោកអធិការបន្តទៀតថា ប៉ុន្តែម្ចាស់រម្យណីយ៍ដ្ឋាន បានអះអាងថា រម្យណីដ្ឋានរបស់ខ្លួនមិនទាន់ដំណើរការនៅឡើយទេ គឺកំពង់តែសាងសង់នៅឡើយទេ ។
ប្រជាពលរដ្ឋបានអោយដឹងថា បើទីតាំងរម្យណីយ៍ដ្ឋានរបស់ខ្លួនមិនទាន់ដំណើរការ ហេតុអីក៏ម្ចាស់ទីតាំងបណ្ដោយអោយភ្ញៀវចូលទៅកំសាន្ត បណ្ដាលអោយគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សបែបនេះ ៕