ខេត្តកំពង់ឆ្នាំង:
នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅមានប្រារព្ធពិធីប្រជុំត្រួតពិនិត្យការអនុវត្ត តួនាទី ភារកិច្ច ការងារ កងរាជអាវុធហត្ថប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ ដែលបានប្រព្រឹត្តទៅ ក្រោមអធិបតីភាព មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងលោកឧុត្តសេនីយ៍ត្រី សាក់សារ៉ាង ជាគណ:ធិបតីភាព ។

ពិធីនេះធ្វើឡើងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ តាមបណ្តាមូលដ្ឋាន ក្រុង ស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយរងអាវុធហត្ថចូលរួមចំនួន១៣១ នាក់ ។

ក្នុងឱកាសនោះលោក ឧត្តមសេនីយ៌ត្រី សាក់ សារ៉ាង មេបញ្ជាការ បានដាក់ចេញនូវវិធានការ និងទិសដៅដូចខាងក្រោម ៖ត្រៀមកម្លាំង មធ្យោបាយ គ្រឿងបំពាក់ តាមផែនការណ៏ណែនាំ របស់ឯឧត្តមនាយមេការរាជអាវុធហត្ថលើផ្ទៃប្រទេសក្នុងពិធីបុណ្យឆ្លងឆ្នាំសកល និងពិធីបុណ្យជយ័ជំនះថ្ងៃ៧មករា១៩៧៩,៧មករា២០២០ ខាងមុខបន្តរសាមគ្គីភាពផ្ទៃក្នុងអោយបានល្អប្រសើរក្នុងអង្គភាព បន្តរស្រាវជ្រាវ និងបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទអោយខានតែបាន។

បន្តរធ្វេីការទំនាក់ទំនងផ្នែកបញ្ជូនសារទៅកនរុមការងារបញ្ជូនសារកងរាជអាវុធហត្ថលើផ្ទៃប្រទេសអោយបានទាន់ពេលវេលាតាមម៉ោងកំណត់។បន្តរយកចិត្តទុកដាក់ថែទាំ មធ្យោបាយនិងគ្រឿងបំពាក់ របស់អង្គភាព។បង្កើតក្រុមការងារពត៌មានវិទ្យា ដេីម្បីតាមដានរាល់ការ អុចអាល បំប៉ោងសភាពការណ៏ ការបង្ករចលាចល់គ្រប់រូបភាព ការញុះញ៉ង់ គ្រប់រូបភាព។

ធ្វើរបាយការណ៍បូកសរុបការងាររយះពេល០៥ ឆ្នាំ ។មេបញ្ជាការរងប្រចាំបញ្ជាតាមថ្ងៃនីមួយៗ តាមដានសភាពការប្រចាំថ្ងៃនិងពិនិត្យក្រុមប្រចាំការ ត្រូវមានមុខជាប្រចាំតាមថ្ងៃកំណត់៕