TV5HD Cambodia News
ថ្មីៗ
ព័ត៌មានជាតិ
អន្តរជាតិ
សិល្បៈ
កីឡា
បទវិភាគ
ជំនឿសាសនា
ធុរៈកិច្ច
Home
សន្តិសុខសង្គម
រថយន្តមិនស្គាល់ម៉ាកបានបុកម៉ូតូគុបបណ្ដាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ
រថយន្តមិនស្គាល់ម៉ាកបានបុកម៉ូតូគុបបណ្ដាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ
ដោយ
Tech Player
ចេញផ្សាយ៖ January 06, 2020
ភ្នំពេញ
: បុរសម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីជិះម៉ូតូម៉ាកគុប ត្រូវបានរថយន្តមិនស្គាល់ម៉ាកបានបុកពីក្រោយហើយកិន បណ្ដាលឲ្យខ្ទាតប្រហែល២០ម៉ែត្របែកមុខខ្ទិចបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១និង ២០នាទីយប់ ថ្ងៃអាទិត្យ ទី៥ ខែមករា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវវិមានឈ្នះឈ្នះ ជិតផ្លូវរទេះភ្លើង ស្ថិតនៅក្នុងភូមិចែងមែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។ ជនរងគ្រោះដែលស្លាប់មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។ ជិះម៉ូតូគុប៥០ គុបជ្រុងពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខភ្នំពេញ 1L.09 43 ជិះតែម្នាក់ឯង ។ តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើយគេឃើញបុរសរងគ្រោះខាងលើបានជិះម៉ូតូម៉ាកគុបតាមបណ្ដោយផ្លូវវិមានឈ្នះឈ្នះ ពីត្បូងទៅជើងយ៉ាងលឿន ខណៈ មកដល់ចំណុចកើតហេតុខាងលើក៏មាន រថយន្តមិនស្គាល់ម៉ាកមកពីក្រោយស្របទិសគ្នាបានបុកពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះខ្ទាតប្រហែល ២០ ម៉ែត្របោកមុខនិងថ្នល់បណ្ដាលឱ្យបែកមុខខ្ទេច ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្រោយពីកើតហេតុរថយន្តបង្កបានបើកចេញពីកន្លែងកើតហេតុ បាត់ស្រមោល បន្សល់ទុកតែជនរងគ្រោះនៅកន្លែងកើតហេតុ ។ ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញមកវាស់វែងយកម៉ូតូទៅរក្សាទុកនៅអធិការរដ្ឋាន ខណ្ឌពោធិ៍សែនជ័យរង់ចាំសាច់ញាតិមកទទួលយកទៅវិញ។ ចំណែកសាកសពសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឱ្យរថយន្តដឹកសពយកទៅតម្កល់នៅវត្តទឹកថ្លាដើម្បីស្រាវជ្រាវរកសាច់ញាតិក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
ទូរទស្សន៍កំពុងចាក់ផ្សាយ
hh