ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់ជិះម៉ូតូមួយគ្រឿងមកធ្វេីសកម្មភាពកាច់សោរ.កម៉ូតូមួយគ្រឿងបានសម្រេចតែត្រូវប្រជាពលរដ្ឋដែលនៅក្បែរមកទាន់ក៏ចាប់ប្រគល់ជូននគរបាលកាលពីវេលាម៉ោង២និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៥ខែមករាឆ្នាំ២០២០ នៅចំណុចផ្ទះជួលមួយកន្លែងផ្លូវ៤៨៨ សង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន។
ជនរងគ្រោះឈ្មោះស៊ុំ សុខវេន ភេទស្រីអាយុ២០ឆ្នាំ ស្នាក់នៅផ្ទះលេខ១០ ផ្លូវលេខ៤៨៨ សង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន។ ចំណែកជនសង្ស័យទី១ឈ្មោះម៉ម រស្មី ភេទប្រុសអាយុ២០ ឆ្នាំ ស្នាក់នៅភូមិវាល ស្រុកព្រៃក្បាស់ ខេត្តតាកែវ។ ទី២ឈ្មោះជៀមវិសាល ភេទប្រុសអាយុ២១ឆ្នាំ មុខរបរនៅសាលាBSE ស្នាក់នៅជិតផ្សារប៉េសេ សង្កាត់ទួលទំពូក២ ខណ្ឌមានជ័យ។ ចំណែកបក្សពួកមួយទៀតឈ្មោះពៅវណ្ណា ភេទប្រុសអាយុ១៥ឆ្នាំមុខរបរ ជាងឡាន ស្នាក់នៅសង្កាត់បឹងទំពុន ២ ខណ្ឌមានជ័យ។
ម៉ូតូដែលជនសង្ស័យជិះយកមកធ្វេីសកម្មភាពម៉ាកហុងដាឌ្រីមសង់ស៊េរីឆ្នាំ២០០៤ ពណ៍ខ្មៅ ពាក់ស្លាកលេខក្រចេះ1A 8815 ។ ចំណែកម៉ូតូរងគ្រោះម៉ាកនិច ពណ៍ស ពាក់ស្លាកលេខភ្នំពេញ1FH 6459 ។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកេីតហេតុខ្លួនបានខ្ចីម៉ូតូបងជិះម៉ូតូទៅញាំអីហេីយរួចបំណងយកម៉ូូតូអោយបងវិញតែ ដោយខលទៅបងមិនលេីកក៏ទុកម៉ូតូខាងក្រោមផ្ទះជួលខ្លួនចាក់សោកត្រឹមត្រូវហេីយឡេីងទៅសម្រាកបាត់លុះមកដល់វេលាកេីតហេតុស្រាប់តែមានគេប្រាប់ថាមានចោរលួចម៉ូតូខ្លួន។
បេីតាមសាក្សីពីបុរសអ្នករត់Passapp បានឲ្យដឹងថា មុនពេលកេីតហេតុរូបគាត់ចាំដឹកម៉ូយនៅមុខខារ៉ាអូខេJ ដោយផ្ទះគាត់ស្នាក់នៅកន្លែងកេីតហេតុ ខណះរូបគាត់ជិះកាត់មុខច្រកចូលក៏ឃេីញជនសង្ស័យចំនួន២នាក់ប្លែកមុខទេីបចាំមេីល ខណះឃេីញជនសង្ស័យម្នាក់ដេីរចូលទៅខាងក្នុងចំណែកម្នាក់ទៀតអង្គុយចាំខាងក្រៅ ពេលនោះគាត់ក៏បានដេីរចូលទៅខាងក្នុងមេីលស្រាប់តែឃេីញជនសង្ស័យកំពុងធ្វេីសកម្មភាពកាច់សោរកម៉ូតូបានសម្រេចកំពុងអូសចេញទេីបគាត់សួរនាំភ្លាមនោះជនសង្ស័យក៏ស្ទុះមកវាយរូបគាត់ទេីបគាត់តដៃនិងហៅបក្សពួកម្នាក់ទៀតមកជួយចាប់បានទាំង២នាក់តែម្តងរួចប្រគល់ជូននគរបាល។
ក្រោយឃាត់ខ្លួនជនសង្ស័យទាំង២រួចក៏មានបក្សពួកម្នាក់ទៀតខលមកទេីបនគរបាលបន្តទៅនាំខ្លួនម្នាក់ទៀតយកមកសួរនាំនិងចាក់កាតាមច្បាប់៕