ភ្នំពេញ : បុរសម្នាក់បានបើករថយន្តកុងតឺន័រអត់មានទ្រុងយ៉ាងលឿនទៅបុករថយន្ត RAV.4ដែលឈប់រងចាំស្តុបខៀវ នៅផ្សារដីហុយ ហើយរថយន្តRAV.4ក៏រអិលទៅបុក នឹងកង់បីឥណ្ឌាមួយគ្រឿងទៀត បណ្ដាលឱ្យខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ៨និង ២០នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី ២ ខែមករា ឆ្នាំ ២០២០ស្ថិតនៅត្រង់ចំណុចស្តុបផ្សារដីហុយ ផ្លូវហាណូយកែងនឹងផ្លូវ ១៩៨៦ នៅក្នុងសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើយគេឃើញរថយន្តរ៉េហ្វរ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AK.3513និងកង់បីឥណ្ឌា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1HU.5683កំពុងតែឈប់ស្តុករងចាំភ្លើងខៀវ  ខណៈដែលកំពុងតែឈប់ស្តុប នោះស្រាប់តែមានរថយន្ត កុងតឺន័រ អត់មានទ្រុងពណ៌ក្រហម ពាក់ស្លាកលេខព្រះសីហនុ 3A.2460បានបើកយ៉ាងលឿនតាមបណ្ដោយផ្លូវហាណូយទិសដៅពីជើងមកត្បូងស្របទឹសគ្នា លុះមកដល់ចំណុចកើតហេតុខាងលើ ជាន់ហ្វ្រាំង មិនសុី ក៏បានជ្រុលទៅបុក រថយន្តរ៉េហ្វរ បណ្ដាលឱ្យពិតខាងក្រោយហើយរថយន្តរ៉េហ្វរ រអិលទៅបុកនិងម៉ូតូកង់បីឥណ្ឌា បណ្ដាលឱ្យខូចខាតកង់បីស្ទើរតែ ទាំងស្រុង តែសំណាងល្អមិនបង្កឲ្យនរណាម្នាក់រងរបួសនោះទេ។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញបានមកដល់ក៏វាស់វែងយករថយន្តទាំង២គ្រឿងនិងកង់បីទៅរក្សាទុក រងចាំដោះស្រាយគ្នានៅពេលក្រោយ៕