ភ្នំពេញៈ រថយន្តកាមរីបាឡែនមួយគ្រឿងម្ចាស់បេីកលឿនមិនប្រយ័ត្នជ្រុលបុកនិងក្បាលនាគពុះចែកផ្លូវ បណ្ដាលឲ្យដួលអស់មួយកង់ចំណែករថយន្តផ្ទុះពោងនិងដាច់កាឡេទៅមុខលែងរួច។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១០និង២៥នាទីយប់ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ ចំនុចផ្លូវម៉ៅសេទុង កែងនិងផ្លូវ១៩៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុ គេបានឃើញបុរសម្នាក់បេីករថយន្តបង្កម៉ាក កាមរីបាឡែន ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2A- 2281 ធ្វើដំណើរតាមផ្លូវ ម៉ៅសេទុង ក្នុងទិសដៅ ពីត្បូងទៅជេីង ក្នុងល្បឿនល្បឿន លុះមកដល់ចំណុចកេីតហេតុ ក៍ជ្រុលទៅបុកនិងក្បាលនាគពុះចែកផ្លូវពេញទំហឹង បណ្តាលឲ្យរថយន្តផ្ទុះពោងការពារសុវត្តិភាពនិងធ្វើឲ្យទ្រូងផ្លូវរងការខូចខាត ដួលរលំអស់មួយកង់។ ក្រោយពេលកេីតហេតុ ឃើញមានកម្លាំងសមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចរណ៍ខណ្ឌបានចុះទៅកន្លែងកើតហេតុ រួចហើយក៏ហៅរថយន្តមកស្ទូចយករថយន្តមកទៅ រក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញដើម្បីរង់ចាំធ្វើការដោះស្រាយ៕