កោះកុង ៖ យ៉ាងហោចណាស់អ្នកបេីកអេចស្កាវ៉ាទ័រម្នាក់បានស្លាប់នៅកន្លែងកើតហេតុ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៨:២០នាទីព្រឹក មានហេតុការគ្រោះថ្នាក់ចរាចរណ៍កើតឡើង នៅចំណុចលើផ្លូវជាតិ៤៨ ចន្លោះគីឡូម៉ែត្រលេខ ១៣០-១៣១ ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង បង្ករឡេីងដោយរថយន្ត ដឹកអេចស្កាវ៉ាទ័រ ចុះចំណោទ ចាប់ហ្វ្រាំមិនជាប់ ក្រឡាប់ធ្លាក់ផ្លូវ ដោយសារតែ អេចស្កាវ៉ាទ័រមានទម្ងន់ធ្ងន់ ។
ប្រភពពីសមត្ថកិច្ច បានបន្តថា រថយន្តបង្ករបើកបរដោយឈ្មោះ ផាន់ សុគារ ភេទប្រុស អាយុ ៤៣ឆ្នាំ មានទីលំនៅភូមិព្រែកស្បូវ សង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ រងរបួសធ្ងន់ និងរួមដំណើរ ១នាក់ ដែលជាអ្នកបេីកអេចស្កាវ៉ាទ័រ មិនទាន់ស្គាលអត្តសញ្ញាណ បានស្លាប់នៅនឹងកន្លែងកើតហតុ ។
ក្រោយទទួលបានពត៌មាន កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំតាតៃក្រោម បានចុះអន្តរាគមន៍ ជួយសង្គ្រោះ ជនរងគ្រោះ ទាន់ពេលវេលា ចំណែកឯសពជនរងគ្រោះ កំពុងស្រាវជ្រាវរកសាច់ញាតិ យកទៅបុណ្យតាមប្រពៃណី ។