ភ្នំពេញៈ ស្ត្រី២នាក់ម្តាយនិងកូនស្រី បានជិះម៉ូតូ ដេញតាមម៉ូតូចោរឆក់ ធ្វេីអោយជនសង្ស័យភ័យជិះម៉ូតូជ្រុលទៅបុករថយន្តមួយគ្រឿងទាំងជនសង្ស័យនិងជនរងគ្រោះធ្វេីអោយជនរងគ្រោះរបួសធ្ងន់ចំណែកជនសង្ស័យរងរបួសស្រាលគេចខ្លួនបាត់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៩យប់ ថ្ងៃទី ៥ ខែមករា ឆ្នាំ២០២០ ជិតនិងវត្តទួលទំពូង ផ្លូវ១៣៥កែងនិងផ្លូវ ម៉ៅសេទុង សង្កាត់ទួលទំពូង១ ខណ្ឌចំការមន។ ស្ត្រីរងគ្រោះ ជាម្ដាយ ត្រូវបានសមត្ថកិច្ច អោយដឹងថា មានអាសយដ្ឋាន ផ្ទះគ្មានលេខ ភូមិជាព្រហ្ម សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។ ចំនែកកូនស្រី អាយុប្រហែល៧ឆ្នាំ មិនទាន់ស្គាល់អត្តសញ្ញាណ ជិះម៉ូតូ ម៉ាក ZOMER X ពណ៌សលាយទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1GC 5335 ។ ចំនែកជនសង្ស័យ ២នាក់ មិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកម៉ូតូ១គ្រឿង ម៉ាក ហុងដាឌ្រីម សេរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HO 6280 ត្រូវសមត្ថកិច្ចយកទៅរក្សាទុក ។ រីឯរថយន្តសណ្តោង ម៉ាក FUSU ពណ៌ បៃតង ខ្ចី ពាក់ស្លាកលេខ កំពង់ធំ 3A 2124 បេីកដោយបុរសមិនស្គាល់អត្តសញ្ញាណ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ។
តាមសាក្សីម្នាក់ ពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកេីតហេតុ គេបានឃើញ ស្ត្រី២នាក់ម្តាយនិងកូន ស្រីអាយុប្រហែល៧ឆ្នាំ បានជិះម៉ូតូម៉ាកZOMER Xពណ៌សលាយទឹកក្រូច ដេញតាមម៉ូតូមួយគ្រឿងទៀតម៉ាក ហុងដា ឌ្រីម សេរីឆ្នាំ ២០១៩ ជិះដោយ ជនសង្ស័យ២នាក់ ក្រោយពីធ្វេីសកម្មភាពឆក់ទ្រព្យសម្បត្តិរួច តាមបណ្ដោយផ្លូវ ១៣៥ក្នុងទិសដៅ ពីលិចទៅកេីត ក្នុងល្បឿនលឿន ដោយស្ត្រី២នាក់ម្តាយនិងកូន បានស្រែកដេញ តាមពីក្រោយ ស្រែកថា ចោរៗតាមពីក្រោយ លុះមកដល់ ចំនុចផ្លូវ ម៉ៅសេទុង ម៉ូតូទាំងពីរគ្រឿង ទាំងជនសង្ស័យនិងជនរងគ្រោះ ជ្រុលទៅបុករថយន្តសណ្តោងដឹកទំនិញ ដែលធ្វើដំណើរតាម បណ្ដោយផ្លូវ ម៉ៅសេទុងក្នុងទិសដៅ ពីជើងទៅត្បូង ចំពាក់កណ្ដាលកង់ឡាន ពេញទំហឹង បណ្តាលឲ្យម៉ូតូទាំង២គ្រឿងដួលចូលក្រោមរថយន្ត ក៍ត្រូវរថយន្តកិនអូសម៉ូតូ ពីក្រោម ប្រហែល១០០ម៉ែត ទេីបអ្នកបេីកបរ រថយន្តចាប់ហ្វ្រាំងជាប់ ព្រមទាំងធ្វើឲ្យស្ត្រី២នាក់ម្តាយនិងកូន រងរបួសបាក់ជើងទាំងពីរនាក់ ចំនែក ជនសង្ស័យទាំងពីរនាក់ រងរបួសតិចតួច បានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកម៉ូតូ១គ្រឿងនៅកន្លែងកើតហេតុ ។ បន្ទាប់មកឃើញមានកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅកន្លែងកើតហេតុ រួចហើយក៍បាន ទំនាក់ទំនង ហៅរថយន្តសង្គ្រោះអោយមកដឹកជនរងគ្រោះ ស្ត្រី២នាក់ម្តាយនិងកូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យ មិត្តភាពខ្មែរសូវៀត ។ ក្រោយពេលកេីតហេតុ នៅសល់តែរថយន្តនិងម៉ូតូ២គ្រឿង ព្រមទាំងអ្នកបេីកបរ ត្រូវបានសមត្ថកិច្ច ជំនាញ យកទៅរក្សាទុកនៅ អធិការខណ្ឌចំការមន រងចាំ ខាងជំនាញធ្វើការ ស្រាវជ្រាវនៅពេលក្រោយ។