នារាត្រីថ្ងៃចន្ទ ទី២៤ ខែកុម្ភះ ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានរៀបចំពិធីទទួលទានអាហារសាមគ្គីជូនសិក្ខាកាមដែលអញ្ជេីញមកពី២៥រាជធានី ខេត្ត ដេីម្បីចូលរួមសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលេីកទិសដៅសកម្មភាពការងារឆ្នាំ២០២០ នៃការអនុវត្តការងារច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ រយៈពេលពីរថ្ងៃ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០២០។ ថ្លែងទៅកាន់សិក្ខាកាមនារាត្រីនេះ ឯកឧត្តម បានមានប្រសាសន៍ថា ថ្ងៃនេះជាពេលវេលាប្រកបដោយសេចក្តីសោមនស្សរីករាយក្រៃលែង ដែលក្រសួងមហាផ្ទៃផ្តល់កិត្តិយសជ្រេីសរេីសយកខេត្តកំពតជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលេីកទិសដៅសកម្មភាពការងារឆ្នាំ២០២០ នៃការអនុវត្តការងារច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នៅរដ្ឋបាលថ្នាក់ក្រោមជាតិនាពេលនេះ។ ក្នុងនាមថ្នាក់ដឹកនាំខេត្តកំពត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ និងសូមអញ្ជេីញពិសារភោជនីយហារដែលបានរៀបចំជូន ហេីយក៏សូមអភ័យទោសប្រសិនបេីការទទួលមិនបានដិដល់ ឬខ្វះខាតក្នុងប្រការណាមួយ។