នៅឆ្នាំ២០២០ នេះ សង្កេតឃើញថាតារាចម្រៀង លោក ដួង វីរៈសិទ្ធិ នៅតែមានប្រជាប្រិយភាពក្នុងចិត្តយុវវ័យ តាមរយៈសម្លេងដ៏ផ្អែមក្រអួនក្រអៅបានពីរោះទាំងចម្រៀងមនោសញ្ជេតនាស្នេហា និងការបកស្រាយឡើងវិញនូវបទចម្រៀងមរតកដើមនានា។ កាលពីពេលថ្មីៗនេះ លោកបានបង្ហាញខ្លួនចូលរួមនៅក្នុងកម្មវិធីប្រគុំតន្រ្តីសប្បុរសធម៌មួយ ដោយមានអ្នកគាំទ្រជាច្រើនបានចោមរោម សុំថតរូបផ្ទាល់ជាមួយលោកយ៉ាងភ្លូកទឹកភ្លូកដីតែម្តង។ មិនថាការចេញទៅសម្តែងនៅតាមខេត្ត និងទីក្រុងភ្នំពេញ តែងតែឃើញមានទស្សនិកជនអ្នកចូលរួម បង្ហាញក្តីស្រលាញ់ ស្រែកហ៊ោរផ្តល់កំលាំងចិត្តដល់រូបលោកជានិច្ច។ សកម្មភាពពីក្រោយឆាកទាំងអស់នេះ ជាសញ្ញាណបញ្ជាក់យ៉ាងច្បាស់ថា បុរសសង្ហា លោក ដួង វីរៈសិទ្ធិ ជាតារាចម្រៀងក្នុងក្តីស្រលាញ់ពីប្រិយមិត្តអ្នកគាំទ្រគ្រប់ស្រទាប់។
គួរបញ្ជាក់ថា លោក ដួង វីរៈសិទ្ធិ បច្ចុប្បន្នបានវិវត្តជាតារាចម្រៀងឯករាជ្យម្នាក់ ដែលមិនស្ថិតនៅក្នុងទ្រនំផលិតកម្មណាមួយឡើយ។ សព្វថ្ងៃលោកបានកំពុងសម្ងំនិពន្ធបទភ្លេង និងទំនុកច្រៀងដោយរូបលោកផ្ទាល់ទៀតផង។ ប្រិយមិត្តទស្សនិកជនក៏តែងបានឃើញលោកបង្ហោះវីដេអូ បកស្រាយចម្រៀងឡើងវិញនៃបទមរតកដើមពីរោះៗ និងសកម្មភាពការងារថ្មីៗរបស់លោកក្នុងបណ្តាញសង្គមជារឿយៗ។
អត្ថបទដោយៈ សំណាង