កំពង់ឆ្នាំង:​យុវជនយុវនារី 155 នាក់ដែលបានស្ម័គ្រចិត្តចូលបម្រើក្នុងជួរកងយុទ្ធពលខេមរៈភូមិន្ទត្រូវបានបញ្ជូនមកហ្វឹកហ្វឺននៅសាលាពលទាហ៊ានរបស់យោធភូមិភាគពិសេសនៅព្រឹកមិញនេះ។
ការបញ្ជូនយុវជននិងយុវនារីស្ម័គ្រចិត្តចូលបម្រើក្នុងជួរកងទ័ពនេះបានធ្វើឡើងក្រោមអធិបតីភាពមេបញ្ជាការរងនិងជានាយសេនាធិការយោធភូមិភាគពិសេសលោកឧត្តមសេនីយ៍ទោ ប៉ូ វណ្ណៈ តំណាងដ៏ខ្ពង់ខ្ពស់មេបញ្ជាការរងកងទ័ពជើងគោកនិងជាមេបញ្ជាការយោធភូមិភាគពិសេស អមដំណើរដោយអស់លោកនាយទាហាន នាយទាហានរងរបស់កងយុទ្ធពលខេមរៈភូមិន្ទឲ្យយោធភូមិភាគពិសេស ។ ការចុះមកទទួលប្អូនៗយុវជនយុវនារីដែលបានស្ម័គ្រចិត្តចូលបម្រើក្នុងជួរកងទ័ពឡើងនៅថ្ងៃទី 27 ខែកុម្ភះ ឆ្នាំ2020នៅក្នុងបរិវេណសាលាបឹកនិងពលទាហានរបស់យោធភូមិភាគពិសេសស្ថិតនៅក្នុងភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។




យុវជនម្នាក់ក្នុងចំណោមយុវជនទាំងអស់បានអោយដឹងថាខណះដែលប្អូនសម្រេចចិត្តចូលបម្រើនៅក្នុងជួរកងទ័ពដោយមិនមាននរណាម្នាក់បង្ខំឬជម្រុញទេគឺពួកគេនោះឡើយគេបានស្ម័គ្រចិត្តដោយការស្រឡាញ់ពេញចិត្តចំពោះកងទព័និងបានបម្រើជាតិមាតុភូមិរបស់ខ្លួនខណៈដែលពួកគាត់បានបញ្ចប់ការសិក្សាក្នុងចំណេះទូទៅ ។ មេបញ្ជាការរងនិងជានាយសេនាធិការយោធភូមិភាគពិសេសលោកឧត្តមសេនីយ៍ទោ  ប៉ូ វណ្ណៈ និងនាយទាហ៊ាននិងនាយទាហ៊ានរងបានមកចាំជួបទទួលប្អូនយុវជនយុវនារីដែលបានស្ម័គ្រចិត្តចូលបម្រើក្នុងជួរកងទ័ពហើយត្រូវបានបញ្ជូនមកសាលាហ្វឹកហ្វឺនពលទាហានរបស់យោធភូមិភាគពិសេសបានសំដែងនៅទឹកចិត្តសប្បាយរីករាយអូនបានមកដល់ ។
មេបញ្ជាការរងនិងជានាយសេនាធិការយោធភូមិភាគពិសេសបានបានមានប្រសាសន៍ទៅកាន់ប្អូនថាពេលនេះប្អូនៗនៅជាជនស៊ីវិលនៅឡើយទេនៅពេលដែលប្អូនធ្វើការត្រួតពិនិត្យកាយសម្បទានិងសុខភាពម្ដងទៀតហើយប្អូនដែលជាប់និងស្លៀកពាក់ឯកសណ្ឋានជាយោធាពេលនោះហើយដែលប្អូនប្អូនបានក្លាយទៅជាកងទ័ពយ៉ាងពិតប្រាកដ ។​ មេបញ្ជាការរងនិងជានាយសេនាធិការភូមិភាគពិសេសបានធ្វើការផ្ដាំផ្ញើរដល់ប្អូនប្អូនយុវជននិងយុវនារីដែលបានស្ម័គ្រចិត្តចូលបម្រើជួរកងទ័ពត្រូវចេះសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ គោរពវិន័យឲ្យបានថ្លៃថ្នូរ និងត្រូវខិតខំប្រឹងប្រែងក្រេបជញ្ជក់នូវមេរៀនលំហាត់ជួរទ័ពនិងកលល្បិចយុទ្ធសាស្ត្រប្រយុទ្ធផ្សេងៗពីក្រុមយោធាចារ្យនៅក្នុងសាលាបីនេះក៏ដូចជាការហ្វឹកហ្វឺននៅលើសមរភូមិវាលស្មៅហើយការហ្វឹកហ្វឺននេះមានរយៈពេល 3 ខែ ត្រូវបានបញ្ចប់ប្អូនប្អូនយុវជនយុវនារីត្រូវបានគេទៅកាន់អង្គភាពផ្សេងៗក្លាយទៅជាធនធានមនុស្សដ៍ល្អក្នុងសង្គមនិងក្នុងជួកងទព័ផងដែរ ៕