ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានអ្នកភូមិរាយការណ៍ឲ្យនគរបាលប៉ុស្តិ៍ដង្កោចាប់ខ្លួនខណៈដែលជននេះឃើញក្មេងស្រីអាយុ៥ឆ្នាំម្នាក់កំពុងអង្គុយចុចទូរស័ព្ទលេងនៅក្រោមផ្ទះម្នាក់ឯង ក៏បានចាប់ទាញដៃយកចូលទៅក្នុងផ្ទះរបស់ខ្លួនរួចធ្វើសកម្មភាពរំលោភសេពសន្ធវៈយ៉ាងព្រៃផ្សៃ។កាលពីវេលាម៉ោង៣និង ៣០នាទីរសៀល ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
នគរបាលបានឲ្យដឹងថា ជនសង្ស័យខាងលើនោះឈ្មោះ សៅ សូដា អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ចំណែកក្មេងស្រីរងគ្រោះអាយុទើបតែ៥ឆ្នាំប៉ុណ្ណោះ។នៅមុនពេលកើតហេតុក្មេងស្រីរងគ្រោះបានអង្គុយចុចទូរស័ព្ទលេងនៅលើតុក្រោមផ្ទះតែម្នាក់ឯង ពេលនោះជនសង្ស័យបានទៅចាប់អូសដៃនាំយកចូលទៅក្នុងផ្ទះរបស់ខ្លួនដែលស្ថិតនៅចម្ងាយ១០ម៉ែត្រពីផ្ទះរបស់ខ្លួន។
បន្ទាប់មកក៏បានធ្វើសកម្មភាពចាប់រំលោភ ប៉ុន្តែពេលនោះដោយមានការឈឺចាប់ពេកទ្រាំមិនបាន ក្មេងស្រីរងគ្រោះបានស្រែកយំម្តាយឲ្យជួយ។ខណៈនោះអ្នកជិតខាងក៏បាននាំគ្នាទៅមើល ឃើញជនសង្ស័យរូបនេះកំពុងធ្វើសកម្មភាពរំលោភក្មេងស្រី ហើយក៏បានចាប់ទាញជននោះចេញ រួចរាការណ៍ជូននគរបាលប៉ុស្តិ៍ដង្កោឲ្យចុះទៅចាប់ខ្លួនជនល្មោភកាមខាងលើនាំទៅសាកសួរនិងចាត់ការតាមច្បាប់តែម្ដង៕