ជាមួយគ្នាក្រសួងសុខាភិបាលក៏បានចេញគោលការណែនាំ ឲ្យប្រជា ពលរដ្ឋ អនុវត្តន៍គោលការណ៍មួយចំនួន សម្រាប់ ជីវភាពរស់នៅប្រចាំថ្ងៃ ដើម្បីបញ្ជៀសពី វីរុស កូរ៉ូណាថ្មី ។ ជៀសវាង ប៉ះពាល់ជិតស្និត ជាមួយ អ្នកមានជំងឺ បញ្ហាផ្លូវដង្ហើមស្រួចស្រាវត្រូវប្រញាប់លាងដៃ(ជាមួយសាប៊ូនិងទឹកស្អាត) ក្រោយពីប៉ះពាល់ជាមួយអ្នកជំងឺ និងបរិស្ថានជុំវិញគាត់។ ជៀសវាងប៉ះពាល់ជិតស្និត ឬទៅទីផ្សារលក់គ្រឿងសមុទ្រ ទីផ្សារ កសិដ្ឋានដែលមានសត្វ ព្រៃ ឬវីរ៉ុស កំពុងចរាចរ ។ចាំបាច់ តែត្រុវតែលាងដៃ ឲ្យបានទៀងទាត់ក្រោយពីប៉ះ ពាល់វត្ថុដែលជាប្រភពចម្លងរោគ។ ប្រកាន់ខ្ចាប់នូវការអនុវត្តន៍អានាន័យស្អាត និងសុវត្ថិភាពចំណីអាហារ ចាពិសេសត្រូវបរិភោគអាហារ ដែល ចំងិនឆ្អិនល្អ ជាពិសេសសាច់ និងស៊ុត ។ អ្នកមានរោគសញ្ញា ជំងឺផ្លូវដង្ហើម ស្រួច ត្រូវខ្ទប់មាត់ និងច្រមុះ នៅពេលដែលក្អក ឬ កណ្ដាស់ដោយប្រើ កន្សែង ក្រមា ឬ ក្រដាស។ ត្រូវប្រកាន់នូវអនាម័យដៃស្អាត និង អនាម័យផ្លូវដង្ហើម ( ខ្ទប់មាត់និងច្រមុះនៅពេលក្អកឬ កណ្ដាស់ ត្រូវលាងដៃ បន្ទាប់ពីប៉ះជាមួយទឹករំអិលចេញពីផ្លូវដង្ហើម និងក្សាចម្ងាយ ច្រើនជាង មួយម៉ែតពីបុគ្គល ដែលមារោគសញ្ញា ផ្លូវដង្ហើមស្រួចស្រាវជាដើម។
ចំពោះរោគសញ្ញា នៃ COVID-19 នេះ គឺមានការៈ ដូចជា ក្ដៅខ្លួន 38អង្សារសេ ក្អក ឈឺបំពង់កខ្លាំង ហារសំបោរ ដកដង្ហើមខ្លី និងពិបាកដកដង្ហើម អ្នកមានរោគសញ្ញាជំងឺផ្លូវដង្ហើម ។ បើលោកអ្នកមានការៈខាងលើ ឬ មានការ សង្ស័យ ថាខ្លួនឆ្លងវីរុសនេះ សូមប្រញាប់ ទៅមណ្ឌលសុខភាព ដែលនៅជិតលោកអ្នកបំផុត ដើម្បី រាយការណ៍ និង ស្វែងរកការព្យាបាលជាបន្ទាន់៕