កំពង់ឆ្នាំង: ដើម្បីធានានូវសុវត្ថិភាពចំណីអាហារ ក្នុងការប្រើប្រាស់និងបរិភោគប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនោះ សាខាកំាកុងត្រូលខេត្តកំពង់ឆ្នាំងបានចុះពិនិត្យទំនិញអាហាកំប៉ុង និង គ្រឿងសមុទ្រ នៅផ្សារលើ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ កិច្ចប្រតិបត្តិការចុះពិនិត្យទំនិញនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២០ ដឹកនាំ លោក យីវ ណារិន ប្រធានសាខាកាំកុងត្រូលខេត្ត សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរមូលដ្ឋាន ។ ប្រធានសាខាកាំកុងត្រូល លោក យីវ ណារិន បានអោយដឹងថា នៅថ្ងៃនេះសមត្ថកិច្ចកាំកុងបានចុះពិនិត្យទំនិញជាច្រើនមុខដូចជា អាហារកំប៉ុង អាហារកញ្ចប់ គ្រឿងសមុទ្រ និង បន្លែ ដែលកំពុងដាក់លក់នៅតាមតូបនានាក្នុងផ្សារលើខេត្តកំពង់ឆ្នាំង ។ ការពិនិត្យនេះ គឺធ្វើឡើងក្នុងគោលបំណងដើម្បីរកមើលសុពលភាពរបស់ទំនិញដែលកំពុងដាក់លក់អោយប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ បានធ្វើតេស្តរកមើលសារធាតុគីមីនៅលើគ្រឿងសមុទ្រ និង បន្លែ ។ លោកប្រធានសាខាបានអោយដឹងទៀតថា ជាលទ្ធផលនៃការចុះត្រួតពិនិត្យនាថ្ងៃនេះបានល្អប្រសើ ទំនិញដែលកំពុងដាក់លក់គឺមានសុវត្ថិភាពល្អ ចំពោះការធ្វើតេស្តរក សារធាតុគីមីហាមឃាត់លើគ្រឿងសមុទ្រ មឹកនិងបង្គារ និងបន្លែ ដែលអាជីវករដាក់លក់នៅផ្សារលើនេះ ពុំមានសារធាតុគីមីនោះទេ ។ លោកប្រធានសាខាបានអោយដឹងថា តាមរយៈនៃការចុះអប់រំផ្សព្វផ្សាយដល់អាជីវករកន្លងមកឃើញថា ក្រុមអាជីវករមានការយល់ដឹងច្រើន បានដាក់លក់របស់ដែលមានគុណភាពល្អ ប្រសើរ និង បានធ្វើការអំពាវនាវដល់អាជីវករ ទាំងអស់ ត្រូវយល់ដឹងអំពីសុវត្ថិភាពចំណីអាហារដែលយកទៅដាក់លក់ឲ្យប្រជាពលរដ្ឋ យកទៅប្រើប្រាស់ ឬ បរិភោគ និងបានណែនាំអោយអាជីវករ បញ្ឈប់នូវសកម្មភាព យកទំនិញដែលខូចគុណភាពលក់បន្ដទៅឱ្យប្រជាពលរដ្ឋ ព្រោះធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ព្រមទាំងប្រឈមនិងការអនុវត្តច្បាប់ផងដែរ ។