នាឱកាសបានចូលរូមជួបជុំជាមួយនឹងផលិតករភាពយន្តជាតិ-អន្តរជាតិ និងតារាភាពយន្តល្បីៗជាច្រើន នៅក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១០ កញ្ញា ម៉ា រីណែត បានប្រកាសថារូបនាងមានពេលវេលាគ្រប់គ្រាន់វិញហើយ ក្នុងការទទួលសម្តែងភាពយន្ត ក្រោយពីខ្លួនបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកច្បាប់រួច។
ដោយឡែកនៅក្នុងឆ្នាំ២០២០នេះ កញ្ញា ម៉ា រីណែត ក៏មានវត្តមាននៅក្នុងភាពយន្តថ្មីក្រោមចំណងជើងថា “មេគង្គ២០៣០” ជាបណ្តុំភាពយន្តបែបព្រេងនិទានខ្លី ដែលប្រមើលមើលទៅអនាគតនៃទន្លេមេគង្គ ពីបណ្តាប្រទេសដែលជាប់នឹងដងទន្លេមេគង្គ រួមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។ ដូច្នេះប្រិយមិត្តទស្សនិជនកុំភ្លេចជួយគាំទ្ររាល់ស្នាដៃសម្តែងភាពយន្តថ្មីៗរបស់នាងជាបន្តទៀត។