ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមការងាររៀបចំការសម្តែងទស្សនីយភាពល្ខោនក្បាច់បុរាណរឿង ព្រះអនរុទ្ធ ព្រះនាងឱស្សា បានចេញសេចក្តីជូនដំណឹងស្តីពីការពន្យាពេលនៃការសម្តែងល្ខោនក្បាច់បុរាណរឿង ព្រះអនរុទ្ធព្រះនាងឱស្សា ថាៈ ក្រុមការងាររៀបចំការសម្តែងទស្សនីយភាពល្ខោនក្បាច់បុរាណរឿង ព្រះអនរុទ្ធ ព្រះនាងឱស្សា បានសម្រេចធ្វើការពន្យាពេលសម្តែងទស្សនីយភាពល្ខោនក្បាច់បុរាណរឿង ព្រះអនរុទ្ធ ព្រះនាងឱស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៧-២៨-២៩ ខែមីនា ឆ្នាំ២០២០ នេះ នៅសាលសន្និសីទចតុម្មុខជាបណ្តោះអាសន្ន ដោយសារមានការផ្ទុះឡើងនូវវីរុសកូរ៉ូណាថ្មី ឬកូវីដ១៩ ដែលស្ថានការណ៍នេះមានភាពមិនច្បាស់លាស់ និងពិបាកប៉ាន់ស្មានដល់ការរីករាលដាលនូវជំងឺដ៏កាចសាហាវនេះ។ ការពន្យាពេលនៃការសម្តែងនេះ ជាការចូលរួមចំណែកក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងការពារសុខសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋ។
សម្រាប់ការបរិច្ឆេទសម្តែងនៅពេលក្រោយ ក្រុមការងាររៀបចំការសម្តែងនឹងជម្រាបជូនជាដំណឹងម្តងទៀតនៅពេលវេលាមួយសមស្រប។