ព្រះវិហារៈ នៅព្រឹកថ្ងៃទី២៦ ខែមិនាឆ្នាំ២០២០នេះ លោកទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះវិហារ នឹងឯកឩត្តមប្រាក់ សុវណ្ណអភិបាលនៃគណអភិបាលខេត្តព្រះវិហារ រួមមានវត្តមាន ឯកឩត្តមលោកជំទាវអភិបាលរងខេត្តប្រធានមន្ទីរអនុប្រធានមន្ទីរនានាជុំវិញខេត្តជាច្រើនរូបផងដែរ បានអញ្ជើញចុះពិនិត្យមណ្ឌលសុវត្ថិភាព(តាកឹង)នឹងសណ្ឋាគារផ្ទះសំណាក់គ្រូបង្រៀនទាំង៤ទីតាំងដែលរដ្ឋបាលខេត្តព្រះវិហារត្រៀមបំរុងសម្រាប់ដាក់អ្នកជំងឺកូវីដ១៩ដែលកំពុងវាយលុកសព្វថ្ងៃនេះ៕
ក្នុងឱកាសអញ្ជើញចុះពិនិត្យទីតាំងមណ្ឌលសុវត្ថិភាពនាឱកាសនោះឯកឩត្តមទេសរដ្ឋមន្ត្រីប្រធានក្រុមការងាររាជរដ្ឋាភិបាល បានលើកឡើងថាបើទោះបីជំងឺដ៏កាចសាហាវមួយនេះបានមានលំនឹងចំនួនថេរសម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារនេះក៏ដោយក្នុងនាមថ្នាក់ដឹកនាំ ក៏បានធ្វើកាក្រើនរំលឹកដល់ថ្នាក់ដឹកនាំខេត្តធ្វើយ៉ាងណាមិនត្រូវមានកាធ្វេសប្រហែសនឹងមើលស្រាលលើករណីមេរោគដ៏កាចសាហាវមួយនេះបាននោះឡើយ។
ជាមួយគ្នានោះឯកឩត្តប្រធានក្រុមការងាក៏បានណែនាំក្រុមការងាអោយជួសជុលបន្ទប់ទឹកនឹងបង្គន់អនាម័យនឹងអណ្តូទឹកស្អាតដែលមានស្រាបដើម្បីទុកជាកាប្រើប្រាស់នៅក្នុងមណ្ឌលសុវត្ថិភាពខាងលើអោយបានស្រេចជាមុនព្រោះករណីទឹកប្រើប្រាស់នេះវាជាអាទិភាពចំបងបំផុតដោយមិនអាចខ្វះបាននោះឡើយឯកឩត្តមក៏បានលើកឡើងនឹងណែនាំដល់មន្ត្រីរាជកាក៏ដូចបងប្អូនប្រជាពលរដ្ឋផងដែរថាយើងត្រូវកាត់បន្ថយកាជួបជុំណាមួយដែលមិនគួរជួបហើយបើក្នុងករណីជួបជុំដោយខានមិនបាននោះ យើងត្រូវនៅគំលាតពីគ្នាអោយបានយ៉ាងតិចពី១ម៉ែតទៅ2ម៉ែតដើម្បីបង្កាទប់ស្កាត់បាននៃកាចំលងពីមេរោគដ៏កាចសាហាវបានជាយថាហេតុនោះ៕ជាមួយគ្នានោះឯកឩតមទេសរដ្ឋមន្ត្រីប្រធានក្រុមការងារថ្នាក់ជាតិក៏បានឩបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន៥លានរៀលដល់មណ្ឌលសុវត្ថិភាពតាកឹងផងដែរ។